វា​ស្តាប់​ទៅ​ហាក់ដូចជា​វា​មិន​មាន​តម្រូវការ​ណា​សម្រាប់​អ្នក​ដែល​មើលទៅ​ខុស​ប្លែក​នោះ​ទេ​។ ពីអ្វី​ដែល​អ្នក​និយាយ​, អ្នក​មាន​ការ​គេង​ដ៏​គ្រប់គ្រាន់ (​មនុស្ស​វ័យ​ជំទង់​ភាគច្រើន​ត្រូវកា​រគេង​ចន្លោះ​ពី​៨ ទៅ​១០​ម៉ោង​ក្នុង​មួយ​យប់ៗ​) និង​អ្នក​កំពុងតែ​គេង​បាន​លក់​ស្កប់ស្កល់​។ ជា​ការពិត​, អ្នក​នឹង​ធ្វើ​នូវ​អ្វីមួយ​ដែល​ល្អ​បំផុត​ដែល​អ្នក​អាច​ធ្វើបាន​នោះទេ គឺ​ការ​សម្រាក​នៅ​ពេលយប់​ដ៏​ល្អ​មួយ ពោល​គឺ​ចូល​គេង​នៅ​ម៉ោង​ដូចៗ​គ្នា​ជា​រៀងរាល់​យប់​។ ដូចនេះ​អ្នក​អាច​ក្រោក​ពី​គេង​នៅ​ម៉ោង​៧​ព្រឹក ដោយសារតែ​ខ្លួន​របស់​អ្នក​មាន​កម្រិត​នៃ​ការ​គេង​គ្រប់គ្រាន់​នៅពេល​យប់​រួច​ហើយ​។​


​មិន​គ្រប់​មនុស្ស​វ័យ​ជំទង់​ទាំងអស់​ភ្ញាក់​ពី​គេង​យឺត​នៅក្នុង​រដូវក្តៅ​នោះទេ​។ មនុស្ស​ជាច្រើន​ក្រោក​យឺត​បែប​នោះ​ដោយសារតែ ពួកគេ​មាន​បញ្ហា​នៃ​ការ​គេង​នៅពេល​យប់​ពីមុន​។ ប៉ុន្តែ​មនុស្ស​មួយចំនួន​ដែល​ភ្ញាក់​លឿន​នៅក្នុង​រដូវក្តៅ​ដោយសារតែ​ព្រះអាទិត្យ​រះ​លឿន​, ធ្វើអោយ​ពួកគេ​ពិបាក​គេង​បាន​ស្រួល​។​

នៅពេលដែល​ការឈប់​សម្រាក​នៅក្នុង​រដូវក្តៅ​បានចាប់ផ្តើម​, មនុស្ស​ជាច្រើន​មានការ​គេង​ដ៏​ល្អ​មួយ​ដោយសារតែ​ពួកគេ​មិន​ត្រូវ​ការ​ទៅ​សាលារៀន​នោះ​។ ប៉ុន្តែ​នេះ​មិនមែន​មានន័យថា អ្នក​គ្រប់​គ្នា​គួរតែ​គេង​អោយ​យូរ​នោះ​ទេ​។ យើង​មាន​ពេលវេលា​ផ្សេងៗ​ពីគ្នា​។​
 

​ពេល​ព្រឹក​គឺជា​ពេល​ល្អ​សម្រាប់​ធ្វើ​អ្វីៗ​អោយ​រួចរាល់​។ ជំនួស​អោយ​ការ​គេង​នៅលើ​គ្រែ​ដើម្បី​សំងំ​គេង​ទៅ​វិញ​នោះ​, សូម​ក្រោក​ឡើង និង​រក​អ្វី​ដែល​មាន​ប្រយោជន៍​ធ្វើ​។ សូម​ធ្វើ​លំ​ហាត់ប្រាណ និង​ញ៉ាំ​អាហារ​ពេលព្រឹក​ជាដើម​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង