​មនុស្ស​ជាច្រើន ច្បាស់​ជា​ធ្លាប់​ឆ្លងកាត់​ការ​ញ័រ​ទ្រូង ឬ​ចង្វាក់បេះដូង​លោត​ញាប់​ខុសធម្មតា ហើយ​តែង​យល់ថា​វា​បណ្តាលមកពី​អារម្មណ៍​របស់ខ្លួន​។

​ការ​ញ័រ​ទ្រូង គឺជា​ដំណើរ ដែល​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ថា​បេះដូង​របស់​អ្នក​លោត​ខ្លាំង ឬ​លឿន​ពេក​ឬ​ចង្វាក់បេះដូង​លោត​មិន​ទៀងទាត់​។ ខាងក្រោម​នេះ គឺជា​មូលហេតុ​ដែលនាំឱ្យ​អ្នក​ញ័រ​ទ្រូង ហើយ​ឈានដល់​ការ​លោត​ញាប់​នៃ​បេះដូង​៖

-​ពិសារ​ភេសជ្ជៈ​ដែលមាន​ជាតិ​កាហ្វេ​អ៊ី​ន ដូចជា​កាហ្វេ តែ និង​ភេសជ្ជៈ​ថាមពល និង​ជាតិ​អាល់កុល​
-​ការប្រើ​ថ្នាំ ដែល​អាចមាន​ឥទ្ធិពល​លើ​ចង្វាក់បេះដូង ដូចជា​ថ្នាំ​សម្រក​ទម្ងន់ ថ្នាំ​បំប៉ន និង​ថ្នាំ​ជំងឺហឺត​
-​គេង​មិន​គ្រប់គ្រាន់​
-​ភាព​តានតឹង (​ស្ត្រេ​ស​) និង​ការ​ថប់​បារម្ភ​។​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង