ត្រកួន គឺជាបន្លែមួយប្រភេទដែលមានរសជាតិឆ្ញាញ់ តម្លៃថោក និងងាយស្រួលរក ហើយថែមទាំងអាចយកទៅធ្វើជា អន្លក់ ឬម្ហូបស្ងោរ ឆា បានច្រើនមុខទៀតផង។ (អាន ៖ ចេះតែអស់កម្លាំង ឈឺសាច់ដុំ ដេកមិនលក់ អារម្មណ៍ភិតភ័យអាចដោះស្រាយបាន)  ភាគច្រើននៃពួកយើងស្គាល់ត្រកួនច្បាស់ ហើយក៏ចូលចិត្តទទួលទានវាដែរ ប៉ុន្តែប្រហែលជាមិនបានចាប់អារម្មណ៍ដឹងទេថា បន្លែនេះអាចផ្ដល់អត្ថប្រយោជន៍គួរឲ្យភ្ញាក់ផ្អើលចំពោះសុខភាពតាមរយៈវីតាមីន និងសារធាតុចាំបាច់សម្រាប់រាងកាយជាច្រើនដែលវាមានផ្ទុក។ ខាងក្រោមវេបសាយ Health.com.kh នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍ល្អៗនៃការទទួលទានត្រកួន ៖

១. ការពារប្រឆាំងនឹងជំងឺបេះដូង

ត្រកួនមានផ្ទុកនូវសារធាតុចិញ្ចឹមចាំបាច់ជាច្រើនដូចជា វីតាមីន A, C និង beta-carotene ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម  និងជួយក្នុងការកាត់បន្ថយរ៉ាឌីកាល់សេរីក្នុងរាងកាយ ដូច្នេះទប់ស្កាត់កូឡេស្តេរ៉ូលមិនល្អ ហើយអ្នកនឹងជៀសឆ្ងាយពីជំងឺទាក់ទងជាមួយសសៃឈាមដូចជា ជំងឺបេះដូង, ជំងឺដាច់សសៃឈាមខួរក្បាល និងជំងឺស្ទះសសៃឈាមជាដើម។ លើសពីនេះទៅទៀត ត្រកួន ក៏មានផ្ទុកជាតិ folate ដែលជួយបំលែងសារធាតុគីមីគ្រោះថ្នាក់ homocysteine ហើយកម្រិតខ្ពស់នៃសារធាតុគីមីនេះ គឺបណ្ដាលឲ្យកើតជំងឺដាច់សសៃឈាមខួរក្បាល ឬគាំងបេះដូង។ បន្លែនេះក៏មានផ្ទុកជាតិម៉ាញ៉េស្យូម ដែលជាជាតិរ៉ែមួយកាត់បន្ថយសម្ពាធឈាម និងការពារប្រឆាំងជំងឺបេះដូង។

២. ទប់ស្កាត់ជំងឺទឹកនោមផ្អែម

ត្រកួន គឺមានផ្ទុកនូវសារធាតុជាច្រើនដែលអាចជួយស្រូបយកជាតិស្ករក្នុងឈាមដែលលើស ហើយប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែម។

៣. ទប់ស្កាត់ជំងឺមហារីក

ត្រកួន គឺមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ១៣ ប្រភេទផ្សេងៗពីគ្នា ដែលធ្វើឲ្យវាក្លាយជាអាហារដ៏ល្អដើម្បីទប់ស្កាត់ជំងឺមហារីក។ អុកស៊ីតកម្មទាំងនេះជួយកម្ចាត់រ៉ាឌីកាល់សេរីចេញពីរាងកាយ និងបញ្ឈប់ការរីកលូតលាស់កោសិកាមហារីក។ បន្លែនេះ គឺល្អប្រសើរបំផុតដើម្បីទប់ស្កាត់បញ្ហាជំងឺមហារីកពោះវៀនធំ, មហារីកក្រពះ, មហារីកសុដន់ និងជំងឺមហារីកស្បែក។

៤. ពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ

ត្រកួន គឺមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលមានន័យថា បន្លែនេះមានអត្ថប្រយោជន៍បំផុតដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។ បរិមាណវីតាមីន c ក្នុងត្រកួន គឺមានច្រើនជាងនៅក្នុងផ្លែឈើ។

៥.  ព្យាបាលជំងឺខ្វះគ្រាប់ឈាមក្រហម

ត្រកួន មានផ្ទុកសម្បូរទៅដោយជាតិដែក នេះជាហេតុធ្វើឲ្យវាក្លាយជាបន្លែដ៏មានប្រយោជន៍ព្យាបាលបញ្ហាជំងឺខ្វះគ្រាប់ឈាមក្រហម ក៏ដូចជាសម្រាប់ស្ត្រីមានផ្ទៃពោះដែលត្រូវការជាតិដែកក្នុងរបបអាហារ។ រាងកាយត្រូវការជាតិដែកចាំបាច់ ដើម្បីបង្កើនគ្រាប់ឈាមក្រហមតាមរយៈការបង្កើតជាតិអេម៉ូក្លូប៊ីន។

​៦. ល្អសម្រាប់សុខភាពភ្នែក

ត្រកួន ក៏ជាប្រភពដ៏ល្អនៃសារធាតុ carotenoids, lutein និងវីតាមីន A ដែលចាំបាច់សម្រាប់សុខភាពភ្នែក។ លើសពីនេះទៅទៀត ក្រកួន ក៏ជួយជម្រុញកម្រិតនៃ glutathione ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ជំងឺភ្នែកឡើងបាយ៕

មតិរបស់អ្នក

Please enter your comment!
Please enter your name here