​អ្វី​ជា​ជំងឺមហារីក​ទ្វារមាស​?
​ជាទូទៅ​មហារីក​កើតឡើង​ដោយសារ​ការ​មាន​បំរែបំរួល​ហ្សែ​ន ដែល​កោសិកា​ធម្មតា​វិ​វត្ត​ទៅជា​កោសិកា​មហារីក​ដោយ​លូតលាស់ និង​បំបែក​កូនចៅ​យ៉ាង​ឆាប់រហ័ស​។ កោសិកា និង​កូនចៅ​របស់​វា​នឹង​បន្ត​រស់នៅ​ពេលដែល​កោសិកា​ធម្មតា​ផ្សេងទៀត​ងាប់ ហើយ​ប្រមូល​ផ្តុំគ្នា​ក្លាយជា​ដុំ​សាច់​។ កោសិកា​ទាំងនេះ​បំផ្លាញ​កោសិកា​ដែល​នៅ​ជុំវិញ​ហើយ​រាលដាល​ទៅ​សរីរាង្គ​ផ្សេងទៀត​។

​អ្វី​ជា​កត្តា​ប្រឈម​នៃ​ជំងឺមហារីក​ទ្វារមាស​?
​ខាងក្រោម​នេះ ជា​អ្វីដែល​អ្នក​អាច​នឹង​កើតមាន​វា​៖
-​វ័យ​៖ ជំងឺ​នេះ​អាច​កើតមាន​គ្រប់​វ័យ ប៉ុន្តែ​ជា​មធ្យម​សម្រាប់​ការធ្វើ​រោគវិនិច្ឆ័យ គឺ​នៅ​អាយុ ៦៥ ឆ្នាំ​។​
-​អ្នក​ប៉ះពាល់​នឹង​វីរុស HPV (human papillomavirus)៖ វីរុស HPV គឺជា​មេរោគ​ឆ្លងតាម​ការរួម​ភេទ ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​ជាច្រើន​ក្នុងនោះ​មាន​មហារីក​ទ្វារមាស និង​ជំងឺមហារីក​មាត់ស្បូន​ផងដែរ​។​
-​អ្នក​ផ្ទុកមេរោគ​អេដស៍ (HIV)
-​អ្នក​ធ្លាប់មាន​ប្រវត្តិ​កើត​ជំងឺមហារីក​ទ្វារមាស​ពីមុន​
-​អ្នកមាន​បញ្ហា​ស្បែក ដែល​ទាក់ទង​នឹង​ទ្វារមាស​។​

​រោគសញ្ញា​ជំងឺមហារីក​ទ្វារមាស​មាន​អ្វីខ្លះ​?
-​ឈឺ​នៅ​តំបន់​ទ្វារមាស ឬ​ឈឺចាប់​អំឡុងពេល​រួមភេទ ឬ​ពេល​បត់ជើងតូច​
-​រមាស់​មាន​រយៈពេល​យូរ​នៅ​តំបន់​ទ្វារមាស​
-​ឡើង​ក្រាស់ ឬ​ដុំ​ពក​នៅ​ប​បេ​រ​ទ្វារមាស​
-​ស្បែក​ប្រែប្រួល​ពណ៌​
-​មាន​ឈាម ឬ​ការ​ធ្លាក់ស ដែល​មិន​ទាក់ទង​នឹង​ការ​មក​រដូវ​ធម្មតា​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង