ការស្រាវជ្រាវថ្មីមួយបានរកឃើញថា ការវះកាត់ថង់ទឹកប្រមាត់ក្នុងស្ថានភាពបន្ទាន់ងាយនឹងមានហានិភ័យខ្ពស់ក្នុងការកើតមានផលវិបាកនានា ជាងការវះកាត់ថង់ទឹកប្រមាត់ដែលដាក់ថ្ងៃវះកាត់ច្បាស់លាស់។អ្នកស្រាវជ្រាវបានមើលទៅលើការវះកាត់ថង់ទឹកប្រមាត់ជិត៦០០ករណី និងបានរកឃើញថា អ្នកជំងឺ២២នាក់មានផលវិបាកសរុប៣៥។ ១៨នាក់នៃអ្នកជំងឺបានធ្វើការវះកាត់បន្ទាន់។
ការវះកាត់ក្រោយម៉ោង៧យប់ និងលើមនុស្សប្រុសវ័យចំណាស់នោះហាក់ដូចជាត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃការមានផលវិបាក។វេជ្ជបណ្ឌិត អ៊ូម៉ា ផាតាក (Uma Phatak) ជាសាស្ត្រាចារ្យខាងផ្នែកវះកាត់ដែលមកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល Texas បាននិយាយថា ការស្រាវជ្រាវគឺនៅទាបដើម្បីរកមើល ឬបង្ហាញពីហេតុ និងផល។ ទោះជាយ៉ាងណាក៏ដោយ, ការស្រាវជ្រាវទៅថ្ងៃក្រោយត្រូវចាំបាច់ធ្វើបន្ថែម។ ការកំណត់អោយបានឆាប់នូវហានិភ័យដល់អ្នកជំងឺអាចជាមធ្យោបាយមួយដើម្បីបន្ថយផលវិបាកនៃអត្រានៃការវះកាត់ថង់ទឹកប្រមាត់។
ផាតាកបាននិយាយថា នៅពេលដែលអ្នកជំងឺបានធ្វើការវះកាត់, ការមានសន្លាកលើថង់ទឹកប្រមាត់អាចនាំអោយមានផលវិបាក។វេជ្ជបណ្ឌិត កូធីស វ្រៃ (Curtis Wray) ជាសាស្ត្រាចារ្យរងខាងផ្នែកវះកាត់បាននិយាយថា វាពិបាកដឹងថាតើអ្នកមានបញ្ហានៃជំងឺថង់ទឹកប្រមាត់ធ្ងន់ធ្ងរឬយ៉ាងណា។ ការឈឺញឹកញាប់ត្រង់ផ្នែកខាងលើពោះខាងស្តាំគួរតែត្រូវបានពិនិត្យដោយយកចិត្តទុកដាក់។ ការមិនខ្វាយខ្វល់ពីរោគសញ្ញានេះអាចនាំអោយមានការវះកាត់ពិបាកនាពេលខាងមុខ។
បញ្ហាថង់ទឹកប្រមាត់ជាច្រើនត្រូវបានបង្កឡើងដោយគ្រួសក្នុងថង់ទឹកប្រមាត់ដែលអាចនាំអោយស្ទះមួយរយៈនៃបំពង់ដែលបង្ហូរទឹកប្រមាត់។។ រោគសញ្ញានៃបញ្ហាថង់ទឹកប្រមាត់រួមមាន ចង្អោរ, ក្អួត និងឈឺផ្នែកខាងលើស្តាំនៃពោះដែលមិនត្រូវបានធូរស្រាលដោយការប្រែប្រួលខ្លួន ឬដោយប្រើថ្នាំបំបាត់ការឈឺចាប់នោះទេ។ រោគសញ្ញាកើតមានឡើងយូរក្រោយញ៉ាំអាហារ និងអាចមានរយៈពេលពីមួយម៉ោង ទៅ៤ម៉ោង៕