Join with Health.com.kh on Telegram

​បើ​យោង​ទៅតាម​វិទ្យាស្ថាន​ជំងឺ​បេះដូង​, សួត និង​បេះដូង​ថ្នាក់ជាតិ (National Heart, Lung and Blood Institute) បានអោយដឹងថា នៅ​សហរដ្ឋ​អាមេរិក​មាន​អ្នក​កើត​ជំងឺហឺត​ច្រើនជាង ២២​លាន​នាក់​ឯនោះ ហើយ​ក្នុងនោះ​មាន​កុមារ​ចំនួន ៦​លាន​នាក់​។ ជំងឺហឺត​គឺជា​ជំងឺ​មួយ​ប្រភេទ​ដែល​ប៉ះពាល់​ទៅលើ​សួត បណ្តាល​ផ្លូវដង្ហើម​រួម​តូច និង​នាំអោយ​ថប់ដង្ហើម​, ក្អក​, ដកដង្ហើម​លឺសូរ​ដូ​ចហួច និង​តឹងទ្រូង​។ ផលវិបាក​មួយចំនួន​របស់​ជំងឺ​នេះ មាន​ជំងឺហឺត​ជាប់​ខ្លួន​រហូត និង​ជំងឺ​ខ្យល់​ក្នុង​ស្រោម​សួត​។​
 
​ផលវិបាក​ទៅលើ​ជីវិត​រស់នៅ​
“​ក្បួន​ណែនាំ​របស់​សាលា​វេជ្ជសាស្ត្រ Harvard ក្នុង​ការគ្រប់គ្រង​ជំងឺ​ហឺត​៖ គម្រោង​ការព្យាបាល និង​បង្ការ​ដែល​មាន​ការយល់​ដឹង​មួយ​សម្រាប់​អ្នក និង​គ្រួសារ​អ្នក​” ជា​ការនិយាយ​ចំពោះ​អ្នក​ដែល​មាន​ជំងឺហឺត​ធ្ងន់ធ្ងរ រហូដ​ល់​ពិបាក​គ្រប់គ្រ​ង​ច្រើនតែ​ត្រូវ​សង្គ្រោះ​នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់​។ ពួកគេ​ក៏​មាន​បញ្ហា​ដោយសារ​តែ​ផល​រំខាន​របស់​ថ្នាំ​ព្យាបាល​ជំងឺហឺត និង​ធ្លាប់​មាន​រោគសញ្ញា​ជំងឺហឺត​ជាប់​រហូត​ដែរ​។ បើ​យោង​ទៅតាម​ឥទ្ធិពល​ទាំងនេះ អ្នក​ដែល​មាន​ជំងឺហឺត​ធ្ងន់ធ្ងរ​ប្រហែលជា​មិន​អាច​បំពេញ​ដំណើរកា​រណ៍​ជីវិត​រស់នៅ​ធម្មតា​របស់​ពួកគេ​បានទេ ដោយសារ​តែ​ការភ័យខ្លាច​, វង្វេងវង្វាន់​, ស៊ាំ​ចិត្ត និង​មិន​អាច​ទៅ​ធ្វើការ ឬ​រៀន​បាន​។​
 
​ផល​រំខាន​របស់​ថ្នាំ Corticosteroid
“​ជំងឺ​ផ្លូវដង្ហើម​របស់ Crofton និង Douglas” ចង់​មានន័យថា ផលវិបាក​ដែល​កើត​មាន​ច្រើនជាងគេ​បំផុត​របស់​ជំងឺហឺត​នោះ​ដោយសារតែ​ការប្រើ​ថ្នាំ Corticosteroid រយៈពេល​យូរ​។ ចំពោះ​អ្នក​ហឺត​ជំងឺ​រ៉ាំរ៉ៃ​វិញ​ប្រហែល​ជា​ធ្លាប់មាន​ផល​រំខាន​ដោយសារ​ការប្រើ​ថ្នាំ​រយៈពេល​យូរ​ដូចជា​៖ ងាយ​ធ្វើ​ស្បែក​ជាំ​, ពុក​ឆ្អឹង​, ប្រែប្រួល​ទម្រ​ង​មុខ និង​ខូច​ស្បែក​។​
 
​ជំងឺ​ខ្យល់​ក្នុង​ស្រោម​សួត​
​ក្នុង​អំឡុងពេល​ធ្វើ​ទុក្ខ​របស់​ជំងឺហឺត​ធ្ងន់ធ្ងរ​មួយ ផលវិបាក​ដ៏​កម្រ​របស់​វា​អាច​ធ្វើឱ្យ​កើត​ជា​ជំងឺ​ខ្យល់​ក្នុង​ស្រោម​សួត​បាន​។ ជំងឺ​ខ្យល់​ក្នុង​ស្រោម​សួត​គឺជា​ជំងឺ​មួយ​ប្រភេទ​ដែល​មាន​ការ​ធ្លាយ​ខ្យល់​ចេញពី​សួត​ទៅក្នុង​ស្រោម​សួត​។ រឿង​នេះ​ប្រហែល​បណ្តាលមកពី​ការ​រហែក​ថង​ទងសួត​នៅក្នុង​សួត​។ ជំងឺ​ខ្យល់​ក្នុង​ស្រោម​សួត​ប្រហែលជា​អាច​សង្ស័យថា​មាន​បាន​ដោយសារ​តែ​អ្នក​ជំងឺហឺត​ត្អូញត្អែរ​អំពី​ការ​ឈឺទ្រូង​។​
 
​ឥទ្ធិពល​នៃ​ការ​ក្អក​ធ្ងន់ធ្ងរ​
​ការ​ក្អក​គឺជា​សញ្ញា​មួយ​ដែរ​របស់​ជំងឺហឺត​។ នៅ​ពេល​អ្នក​ជំងឺ​នេះ​ធ្លាប់មាន​បញ្ហា​ក្អក​ធ្ងន់ធ្ងរ វា​ប្រហែលជា​នឹង​មាន​ផលវិបាក​ដូចជា​៖ បាក់​ឆ្អឹងជំនី​, ស្ត្រី​លេច​នោម​ដោយ​មិនដឹង​ខ្លួន និង​បុរស ឬ​ស្ត្រី​លេច​លាមក​ដោយ​មិន​ដឹង​ខ្លួន​។​
 
​មាន​ជំងឺហឺត​ជាប់​ខ្លួន​រហូត​
​ការ​ដែល​មាន​ជំងឺហឺត​ជាប់​ខ្លួន​រហូត​គឺជា​ផលវិបាក​ដែល​គំរាម​គំហែង​ដល់​ជីវិត​របស់​អ្នក​ជំងឺហឺត​តែម្តង​។ វា​គឺជា​ស្ថានភាព​មួយ​ដែល​អ្នកជំងឺ​នឹង​មាន​ការ​ធ្វើ​ទុក្ខ​មួយ​ដែល​មិន​ឆ្លើយតប​នឹង​ការព្យាបាល​ជំងឺហឺត​ធម្មតា​ឡើយ​។ ស្ថិតក្នុង​ស្ថានភាព​នេះ​រោគសញ្ញា​របស់​គេ​មិន​អាច​ធូរស្រាល​មក​វិញ​ឡើយ​ដូចជា ការ​តឹងទ្រូង និង​ពិបាក​ដកដង្ហើម​។ ផលវិបាក​មួយ​នេះ​ប្រហែលជា​អាច​អោយ​អ្នកជំងឺ​ស្លាប់​បាន​៕