លោក​វិជ្ជបណ្ឌិត អាច​ជា​ព្រឹក្សា​ដ៏​ល្អ​បំផុត​សំរាប់​អ្នក​ក្នុង​អំឡុងពេល​មានគភ៌​និង​សំរាល​។ ប៉ុន្តែ​នៅពេលដែល​ក្រោយ​សំរាល​វា​ជា​កតព្វកិច្ច​របស់អ្នក​។​
 
១. អ្នក​អាច​មិន​ស្រលាញ់​ទារក​ភ្លាមៗ​ក្រោយពេល​សំរាល​
​កុំ​ធ្លាក់​ជា​ជនរងគ្រោះ​ពីអ្វី​ដែល​អ្នក​បាន​ឃើញ​ក្នុង​ខ្សែភាពយន្ត រឺ​ពី​អ្វី​ដែល​អ្នក​ដទៃ​បាន​ប្រាប់​។ អ្នក​នឹង​មិន​អាច​មាន​អារម្មណ៍​ស្នេហា​ភ្លាមៗ​ទេ​បន្ទាប់​ពី​ទារ​កកើត រហូតដល់​អ្នក​បាន​ចំណាយពេល​ជាមួយ​នឹង​ពួកគេ នោះ​អ្នកនឹង​អាច​រកឃើញ​ថា​ពួកគេ​សំខាន់​ប៉ុណ្ណា​សំរាប់​ជីវិត​របស់​អ្នក​។​
 
២.​ចំណាយ​ពេល​នៅ​ជាមួយ​
​វា​ពិតជា​មាន​សា​រះ​សំខាន់​ក្នុង​ការ​ចំណាយពេល​ជាមួយ​ទារក​ដែល​ទើបនឹង​កើត​។ ពេលវេលា​ដែល​អ្នក​ចំណាយពេល​នៅ​ជាមួយ​ពួកគេ​ក្នុង​ដំណាក់កាល​នេះ វា​បាន​ចាក់គ្រឹះ​មួយ​ដ៏​រឹងមាំ​សំរាប់​ទំនាក់ទំនង​របស់​អ្នក​ទាំងពីរ​នៅពេល​អនាគត​។​
 
៣.​អារម្មណ៍​របស់​អ្នក​អាច​ប៉ះពាល់​ដល់​ក្មេង​
​ទោះបីជា​អ្នក​បាន​ចំណាយពេល​យ៉ាង​ណា​នៅ​ជាមួយ​ក្មេង​ក៏ដោយ វា​អាច​នឹង​គ្នាន​តំលៃ​បើសិន​ជា​អ្នក​មិន​មាន​អារម្មណ៍មិនល្អ​គ្រប់​ពេលវេលា​នោះ​។ វា​អាច​ប៉ះពាល់​ដល់​ដំណើរការ​រីក​ធំធាត់​របស់​ក្មេង​បើ​រឿង​នេះ​វា​នៅតែ​បន្តទៀត​។​
 
៤.  ព្យាយាម​ឆ្លើយ​នឹង​សំនួរ​របស់​ក្មេង​
​ខណ​:​ដែល​បុត្រ​របស់​អ្នក​កំពុង​រៀន​និយាយ អ្នក​នឹង​ត្រូវ​បាន​សួរ​សំនួ​រឡប់ៗ​ដូចជា​” ហេតុអ្វី​បានជា​មេឃ​មាន​ពណ៌​ខៀវ រឺក៏​ហេតុអ្វី​បានជា​ឆ្កែ​មាន​ជើង​បួន​?” សំនួរ​នេះ​អាច​ធ្វើអោយ​អ្នក​មិន​ចង់​ឆ្លើយ ប៉ុន្តែ​វា​ពិតជា​មាន​សា​រះ​សំខាន់​ចំពោះ​ក្មេង​នៅពេល​ដែល​អ្នក​ព្យាយាម​ឆ្លើយ​នឹង​សំនួរ​នោះ​ដោយ​សុភាព​។ អ្នក​មិន​ចាំបាច់​ឆ្លើយ​អោយ​ត្រូវ​ឥតខ្ចោះ​តាម​លក្ខណះ​វិទ្យាសស្ត្រ​នោះទេ ប៉ុន្តែ​អ្នក​មិន​ត្រូវ​មិន​ឆ្លើយ រឺ​មាន​ប្រតិកម្ម​ដែល​ប៉ះពាល់​ដល់​ក្តី​ស្រម័យ រឺ​ការចង់ដឹង​របស់​ក្មេ​ង​ដោយ​ប្រាប់​អោយ​ពួកគេ​បិទមាត់​នោះទេ​។​
 

៥. ចៀសវាង​ថ្នមកូន​ជ្រុល​
​ចំពោះ​អ្នក​ម្តាយ​ដែល​មាន​ការ​ទោ​ទន់ រឺ​ខ្វាយ​ខ្ល​ល់​ជាមួយនឹង​ទារក​ខ្លាំងពេក អាច​រារាំង​ពី​ការរីក​ធំធាត់​ផ្ទាល់ខ្លួន​របស់​ពួកគេ​។ ទំលាប់​នេះ​នឹង​នៅ​ជាមួយ​ពួកគេ​នៅពេលដែល​ពួកគេ​ជួបប្រទះ​នឹង​បញ្ហា​លើក​ក្រោយៗ​ទៀត​។​
 
៦.​កុំ​ធ្វើ​ការងារ​អោយ​ពួកគេ​ច្រើន​ហួស​
​អ្នក​ប្រហែល​ចង់​ក្លាយជា​ម្តាយ​ដែល​ល្អឥតខ្ចោះ ប៉ុន្តែ​វា​ពិតជា​មាន​សា​រះ​សំខាន់​ដូចគ្នា​ក្នុង​ការកំនត់​ព្រុំដែនរ​បស់​វា​។ អ្នក​អាច​ពឹងពាក់​អ្នក​នៅ​ក្នុង​គ្រួសារ​អោយ​ជួយ​មើលថែរ​ទារក នៅពេល​ដែល​អ្នកត្រូវកា​រ​ពេល​សំរាក​ផ្ទាល់ខ្លួន​។​
 
៧.​ស្រលាញ់ និង​ថែរ​រក្សា​អ្វី​ដែល​អ្នក​កំពុង​មាន​
​ពេលខ្លះ​អ្នក​ម្តាយ​បាន​ភ្លេច​នួវ​ការសប្បាយ​ជាមួយនឹង​បុត្រ​របស់​ពួកគេ ដោយ​ផ្តោត​ទៅលើ​ទង្វើ​របស់​ពួកគេ​ទៅវិញ​។ បើសិនជា​អ្នក​ចំណាយ​ពេលវេលា​ព្រួយ​បារ​ម្មណ៍ រឺ​ស្មុគស្មាញ​អំពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ជាមួយ​ក្មេង នោះ​អ្នកនឹង​បាត់បង់​ឪ​កាស​រីករាយ​ជាមួយនឹង​ពួកគេ ហើយ​ពេល​វេលា​ទាំងអស់នោះ​អ្នក​នឹង​មិន​អាច​យក​ត្រឡប់មកវិញ​បាន​ទេ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង