​ការសិក្សា​ថ្មី​មួយ បានចង្អុលបង្ហាញ​ថា ការ​អង្គុយ​ពេញ​មួយ​ថ្ងៃ គឺ​ពិតជា​បំផ្លាញ​សុខភាព​របស់​អ្នក​បាន​យ៉ាង សកម្ម​។ ដោយ​ការបង្ខំ នូវ​ខ្លួនប្រាណ​របស់​អ្នក ដែល​បាន​តាក់តែងឡើង សម្រាប់​ធ្វើ​ចលនា អោយ​នៅ​ក្នុង​ស្ថាន ភាព អ​កម្ម ការ​អង្គុយ​គឺ​បាន​ទាញ​សន្ធឹង​សាច់ដុំ បន្ថយ​នូវ​ការរំលាយ​អាហារ នៅក្នុង​រាយ​កាយ​, បង្កើន​នូវ​ការ ប្រឈម​នឹង​គ្រោះថ្នាក់ នៃ​ជំងឺ​បេះដូង និង ថែម​ទាំង​អាច​ធ្វើអោយ​អាយុកាល របស់​អ្នក​ខ្លី​ទៀត​ផង​។ លោក បណ្ឌិត Marc Hamilton ជា​អតិសុខុម​ជីវ​វិទូ នៅ មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ ជីវ​វេជ្ជសាស្ត្រ Pennington បាន​និយាយថា ការ​អង្គុយ គឺជា​មហន្តរាយ​មួយ​ចំពោះ​សុខភាព បន្ទាប់​ពី​ការជក់បារី ។​

ការ​អង្គុយ​ធ្វើអោយ​អ្នក​ធា​ត់​
​នៅពេល​ដែល​អ្នក ដាក់​គូថ​អង្គុយ​នៅលើ​កៅអី នោះ ការរំលាយ​អាហារ​របស់​អ្នក នឹង​មាន​ដំណើរ​យឺតយ៉ាវ ។ វា ពីព្រោះ​តែ អង់ស៊ីម​ដែល​ត្រូវបាន​គេ​ហៅថា lipoproteine lipase បាន​ស្ថិតនៅក្នុង​ស​សៃឈា​មនៃ​សាច់ដុំ របស់​អ្នក​។ លោក  Hamilton បាន​និយាយថា lipoproteine lipase បាន​ចាប់​យកជាតិ​ខ្លាញ់ នៅក្នុង​ឈាម និង ដុត​បំផ្លាញ​វា ចោល​។ ហើយ​នៅពេល​ដែល​អ្នក ក្រោកឈរ ស្ថានភាព​នៃ​សាច់ដុំ ដែល​ទ្រ​ទំងន់​របស់​អ្នក ជាពិសេស​នៅ​ត្រង់​ជើង បាន​បញ្ចេញ​នូវ​អង់​ស៊ីម ដែល​អាច​ចេញទៅ​ដុត បំផ្លាញ​ជាតិ​ខ្លាញ់​។ ប៉ុន្តែ​នៅពេល ដែល​អ្នក​នៅ​អង្គុយ​ស្ងៀម និង មិន​ផ្លាស់ប្តូរ​ចលនា ជា​រៀងរាល់ ៣០ ទៅ ៩០​វិនាទី​ម្តង តាម​ដែល​អ្វី​ដែល​រាងកាយ​តែង បាន​ធ្វើ​ពី​ធម្មជាតិ នោះ​ជាតិ​ខ្លាញ់​នឹង​ស្ថិត នៅក្នុង​ស​សៃ​អាទែ និង អាច​ស្តុក​ទុក​នៅ​ក្នុង ជាលិកា​ដែល​ពោរពេញ​ទៅដោយ ខ្លាញ់ ដែល​ត្រូវបាន គេ​ស្គាល់​ថា ជា​ខ្លាញ់​នៃ​រាងកាយ​។​
   
​ការ​អង្គុយ​ពេញ​មួយ​ថ្ងៃ អាច​បន្ថយ​នូវ សកម្មភាព​របស់ lipoproteine lipase បាន​ដល់ ៩០ ទៅ ៩៥​ភាគរយ (  ចំពោះ​សត្វ​) ដែល​នេះ​ជា​មូលហេតុ នៅពេលដែល​លោក Hamilton បាន​គំរូ​ឈាម​របស់​មនុស្ស ដែល​បាន​អង្គុយ  នោះ​ឃើញ​ថា ប្លា​ស្មា ដែល​ជា​ធម្មតា​ត្រូវ​មើលទៅ​ឃើញថា្ល នោះ​បែរជា​មាន​ពណ៌​ស និង កក​ដុំៗ ហើយ​មាន ផ្ទុក​ខ្លាញ់  ដែល​នេះ​ជា​សញ្ញា​នៃ ការរំលាយ​អាហារ​យឺតយ៉ាវ ។​
  
​អាក្រក់​ជាងនេះទៅទៀត អ្នកជំនាញ​បាន​និយាយថា ការធ្វើ​លំ​ហាត់ប្រាណ ក្នុង​រយៈពេល ៦០ ទៅ ៩០​នាទី​ជា រៀងរាល់ថ្ងៃ គឺ​ប្រហែលជា​មិនអាច ប្រឆាំង​នឹង​ឥទ្ធិពល​អាក្រក់ នៃ​ការ​អង្គុយ​ពេញ​មួយ​ថ្ងៃនេះ​បាន​ទេ​។ លោក Hamilton បាន​និយាយ​ទៀត​ផង​ដែរ​ថា ការពិត ប្រតិកម្ម​នៃ​ជីវ​គីមី ត្រូវបាន​បន្ថយល្បឿន ដោយ​ការ​អង្គុយ គឺ​ពិតជា មាន​ភាពខុស​គ្នា​ទាំងស្រុង​ពី ដំណើរការ​ផ្សេងទៀត ដែល​ត្រូវបាន​ធ្វើ​អោយ​សកម្ម​ឡើង ដោយ​ការធ្វើ​ចលនា ជា​ប្រចាំថ្ងៃ​របស់​អ្នក​។ យោង​តាម​សំដី របស់​លោក​វេជ្ជបណ្ឌិត Jame Levine អ្នកសិក្សា​ស្រាវជ្រាវ​ពី​ភាពធាត់ នៅ មន្ទីរ​ព្យាបាល Mayo បានបង្ហាញ​ថា ភាពខុសគ្នា​ដ៏​ខ្លាំង​រវាង មនុស្ស​ស្គម និង មនុស្ស​ធាត់ នោះ​គឺ​មិនមែន​ផ្តោត​ទៅ លើ​ចំនួន នៃ​ការ​ទទួលទាន និង ការធ្វើ​លំ​ហាត់​ដែល​គេ​បាន​ធ្វើ​នោះទេ ប៉ុន្តែ​វា​អាស្រ័យទៅលើ ពី​ការ​អង្គុយ​របស់ ពួកគេ​ទៅ​វិញ ។​

​ការ​អង្គុយ​ធ្វើអោយ​ឆ្អឹងខ្នង​របស់​អ្នក​ចុក​រោយ​
​កំលាំង​នៃ​សាច់ដុំ​ពោះ​, ឆ្អឹង​អាង​ត្រគាក និង សាច់ដុំ​ជើង  មាន​ការវិវត្តន៍​ដោយ​ការធ្វើការងារ នៃ​ការ​ទ្រ​ទំងន់ លើសពី​១០០​ផោន នៃ​សិរីរៈ និង ឆ្អឹង​របស់​អ្នក​។ ប៉ុន្តែ​នៅពេល​ដែល​អ្នក អង្គុយ អ្នកនឹង​សង្កត់​ទំងន់​ទាំងអស់ របស់ អ្នក​ទៅ​លើ​ឆ្អឹងខ្នង និង ឆ្អឹង​អាង​ត្រគាក​វិញ នេះ​បើ​តាម​ការពន្យល់​របស់ លោក​វេជ្ជបណ្ឌិត Andrew Hecht ប្រធាន ផ្នែក​វះកាត់​ឆ្អឹងខ្នង នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Mount Sinai ។ អ្នកនឹង បង្ខំ​អោយ​រូបរាង ធម្មជាតិ នៃ​ឆ្អឹងខ្នង​របស់ អ្នក​ដែល​មាន​រាង អក្សរ S អោយទៅ​ជា​រាង អក្សរ C ។​

​ការ​អង្គុយ​ច្រើន​ធ្វើអោយ​ជីវិត​អ្នក​ខ្លី​
​ការសិក្សា​ក្នុង​រយៈពេល​យូរ​មួយ បាន​ចេញផ្សាយ​នៅ​ក្នុង សារពត៌មាន​របស់​ស​ហ​រដ្ឋ​អាមេរិក ស្តីពី ការសិក្សា រោគ​រាតត្បាត នៅក្នុង​ឆ្នាំ ២០១០ ដោយ​មាន​ការចូលរួម​ពី​ស្ត្រី​ដែល​មាន​សុខភាព​ល្អ​ជិត ៧០.០០០​នាក់​ហើយ​បាន តាម ដាន​ពី​ទំលាប់​ជា​ប្រចាំ​ថ្ងៃ របស់​ពួកគេ​ក្នុង​រយៈពេល ១៤​ឆ្នាំ​។ បន្ទាប់​ពី​ការ ផ្លាស់ប្តូរ​នូវ​កត្តា​ដែល ប្រឈម​នឹង​គ្រោះថ្នាក់ រួមមាន​ដូចជា ទំងន់​នៃ​រាងកាយ​សុ​រប និង ការជក់បារី ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ បាន​រកឃើញថា ស្ត្រី​ដែល​ចំណាយ ពេល ៦​ម៉ោង​អង្គុយ​ជា​រៀងរាល់ថ្ងៃ គឺមាន ៣៧​ភាគរយ ប្រឈម​នឹង​ការស្លាប់ បើ​ប្រៀបធៀប​នឹង អ្នក​ដែល​ចំណាយ ពេល​អង្គុយ តិចជាង ៣​ម៉ោង​។ អត្រា​ម​រណះ​នៃ​ជំងឺ​ស​សៃឈាម​បេះដូង គឹ​មាន ២,៧​ដង​ខ្ពស់ជាង ចំពោះ​ស្ត្រី ដែល​បាន​អង្គុយ ក្នុង​រយៈពេល ៦​ម៉ោង ឬ ច្រើន​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ ដោយ​មិន​គិតពី ចំនួន​លំ​ហាត់ប្រាណ​ដែល ពួកគេ​បាន​ធ្វើ​ឡើយ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង