បញ្ហា​ដែល​តែងតែ​តាម​លង​មនុស្ស​ភាគច្រើន និង​មាន​ការ​ស្អី​បន្ទោស​ខ្លួនឯង​សំរាប់​បុរស និង​ស្ត្រី​នោះ គឺ​ការ​ញាំ​ច្រើន​លើស​បរិមាណ និង​កង្វះ​លំ​ហាត់ប្រាណ​។ នេះ​ជា​ចំនុច​ចំបង​ជាងគេ​ក្នុង​ចំនោម​កត្តា​ផ្សេងៗ​ទៀត ដែល​ធ្វើអោយ​អ្នក​ធាត់​។ បញ្ហា​ទាំងនោះ​អាច​មាន​ដូចជា​:
 

១. ស្ត្រេ​ស​
​អ្នក​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ដោយ​ការ​តប​អាហារ និង​ការធ្វើ​លំ​ហាត់ប្រាណ ប៉ុន្តែ​អ្នក​នៅ​តែ​ចៀស​មិន​រួច​។ តាម​ការស្រាវជ្រាវ​ថ្មី​បានបង្ហាញ​ថា បញ្ហា​ស្មុកស្មាញ​ជាច្រើន​ក៏​វា​បណ្តាល​អោយ​អ្នក​ឡើង​ទំងន់​ដែរ​។​
 

២. ការ​គេង​មិនបាន​គ្រប់គ្រាន់​
​ផ្អែក​តាម​អ្នកជំនាញ​បាន​បង្ហើប​អោយដឹងថា ការ​សំរាក​មិន​បាន​គ្រប់គ្រាន់​អាច​ប៉ះពាល់​សុខភាព​របស់​យើង ដោយ​ប៉ះពាល់​ទៅ​ដល់​ដំណើរការ​នៃ​ការរំលាយ​អាហារ​។ ការ​គេង​មិនបាន​គ្រប់គ្រាន់​អាច​ធ្វើអោយ​អ្នក​មាន​អារម្មណ៍​ថា​ឃ្លាន​ជាង​ធម្មតា និង​ចង់​បរិភោគ​បន្ថែមទៀត​។​
 

៣. ការ​ទទួលទាន​ថ្នាំ​
​មាន​អ្នកខ្លះ​បាន​និយាយថា ការប្រើប្រាស់​ថ្នាំ​សំរាប់​ជំងឺ​មួយ​ចំនូ​ន​ដូចជា បញ្ហា​តានតឹង ជំងឺ​ប្រកាច់ ជំងឺ​ផ្លូវ​អារម្មណ៍ រោគ​ប្រកាំង បញ្ហា​តំរងនោម និង​សំពាធ​ឈាម​ឡើង​ខ្ពស់ អាច​ធ្វើអោយ​ទំងន់​ឡើង​ខ្ពស់​រហូត ទៅដល់​១០ ផោន​ក្នុង​មួយខែ​។​
​ទោះបីជា​មាន​ថ្នាំ​ខ្លះ​អាច​បញ្ចុះ​ទំងន់​របស់​អ្នក​បាន​ខ្លះ​ក៏ដោយ ក៏​អ្នក​នៅ​តែ​ប្រឈរ​មុខ​ខ្ពស់​អំពីប​ញ្ហា​នេះ ដូច្នោះ​អ្នក​គួរតែ​អាន​ការណែនាំ​អំពី​ការប្រើប្រាស់​ថ្នាំ​អោយ​បាន​ប្រុងប្រយ័ត្ន ជៀសវាង​ប្រើប្រាស់​ថ្នាំ​ដែល​អាច​ធ្វើអោយ​អ្នក​ឡើង​ទំងន់​បន្ថែមទៀត​។​
 

៤. ការ​អស់​រដូវ​
​ស្ត្រី​ភាគច្រើន​នៅ​អាយុ ៤០​ឆ្នាំ​ឡើង​ទៅ​ជួបប្រទះ​នូវ​ការឡើង​ទំងន់​។ អ​ការ​:​នៃ​ការ​អស់​រដូវ​ភាគច្រើន​ធ្វើអោយ​អ្នក មាន​ភាព​តានតឹង គេង​មិន​បាន​យូរ​ដែល​នាំអោយ​ឃ្លាន និង​ចុងក្រោយ​ឡើង​ទំងន់​។​
 

៥. អាហារ​អ៊ឺរ៉ុប​
​អាហារ​អ៊ឺរ៉ុប​ភាគច្រើន​សំបូរ​បរិមាណ​ខ្ពស់​នៃ​ការ​ឡូរី ជាតិ​ធាត់ និង​សូ​ដ្យូ​ម ដែល​ជំរុញ​អោយ​មាន​ការឡើង​ទំងន់​ជាខ្លាំង​។ អ្នក​អាច​បរិភោគ​វា​ក្នុង​បរិមាណ​មួយ​មានកំនត់ ចៀសវៀង​ការឡើង​ទំងន់​ដែល​ពិបាក​នឹង​កែ​នោះ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង