មុនប្រែជាពណ៌ក្រហមបណ្ដាលមកពីប្រព័ន្ធភាពស៊ាំរាងកាយកំពុងព្យាយាមប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការញេចមុន គឺមិនល្អឡើយ ខណៈដែលវាមានតែធ្វើឱ្យបញ្ហាកាន់តែអាក្រក់ឡើងប៉ុណ្ណោះ។ ទោះជាយ៉ាងណាកុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗជួយដោះស្រាយបញ្ហាមុនឡើងក្រហម ៖
១. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ភាគ ជាមួយទឹកធម្មតា ៣ ភាគ (ប្រើច្រើនជាងនេះប្រសិនបើអ្នកមានស្បែកស្ដើង ឬឆាប់ប្រតិកម្ម)។ ក្រោយពេលលាងសម្អាតមុខរួច ចូរប្រើប្រាស់ដុំសំឡីជ្រលក់លាបទឹកល្បាយថ្នមៗលើស្បែក។ រងចាំសម្រាប់រយៈពេលពី ៥ ទៅ ២០ វិនាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តសារឡើងវិញ ២ ដងក្នុងមួយថ្ងៃតាមចាំបាច់។ គួរបញ្ជាក់ផងដែរថា អ្នកចាំបាច់ត្រូវតែលាយទឹកធម្មតាឱ្យច្រើនជាងបរិមាណនៃទឹកខ្មេះផ្លែប៉ោម។
២. ដុំទឹកកក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរុំដុំទឹកកកក្នុងក្រណាត់ស្អាតមួយមុននឹងដាក់ស្អំសង្កត់ថ្នមៗលើមុន។
៣. ថ្នាំគ្រាប់អាស្ពីរីន
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដំអាស្ពីរីន ១ ឬ ២ គ្រាប់ឱ្យម៉ដ្ឋ រួចបន្ថែមទឹកប៉ុន្មានដំណក់ចូលឱ្យក្លាយជាល្បាយខាប់ៗ។ បន្ទាប់មកលាបល្បាយលើមុនដែលឡើងក្រហម។ រងចាំបាច់សម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។
៤. ម្សៅ Baking soda
អ្នកអាចលាយម្សៅ Baking soda ១ ស្លាបព្រាកាហ្វេជាមួយទឹកធម្មតាពី ២ ទៅ ៣ ដំណក់។ កូរឱ្យសព្វ សឹមលាបល្បាយលើមុនដែលក្រហម។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។
៥. តែបៃតង
ឆុងតែបៃតង ១ ពែង និងទុកឱ្យត្រជាក់សិន សឹមប្រើប្រាស់ដុំសំឡីជ្រលក់ក្នុងទឹកតែបៃតង រួចលាបលើមុន។ ទុកចោលរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។
៦. ត្រសក់
គ្រាន់តែចិតត្រសក់ជាបន្ទះស្ដើងៗ រួចទុកក្នុងទូរទឹកកកសម្រាប់រយៈពេលប៉ុន្មាននាទីឱ្យត្រជាក់ សឹមប្រើបិតលើមុនដែលឡើងក្រហម។ ទុកចោលសម្រាបរយៈពេលពី ១៥ ទៅ ២០ នាទី ឬរហូតត្រសក់លែងត្រជាក់។ លាងសម្អាតមុខចេញជាមួយទឹកធម្មតា។
៧. ម្សៅឈើអែមនិងទឹកឃ្មុំ
លាយទឹកឃ្មុំ ២ ស្លាបព្រាបាយជាមួយម្សៅឈើអែម ១ ស្លាបព្រាកាហ្វេឱ្យក្លាយជាល្បាយខាប់ៗ។ ក្រោយលាងសម្អាតមុខ ចូរលាបល្បាយលើស្បែកមុខនិងរងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី។ លាងសម្អាតចេញជាមួយទឹកធម្មតាឱ្យជះស្អាតជាការស្រេច៕