ប្រសិនជារាងកាយកូនកើតមានអាការៈទាំងនេះ អ្នកម្តាយគួរតែផ្អាកកុំទាន់ឲ្យកូនបៅ ព្រោះការបៅឆ្អែតខ្លាំងពេក នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពកូន។ តើមានអ្វីខ្លះទៅ?

  • ទារកដែលទើបតែកើត ក្រពះ និងពោះវៀននៅតូចនៅឡើយ។ បើអ្នកម្តាយឲ្យបៅច្រើនពេក ឬបៅចូលខ្យល់ច្រើន នឹងធ្វើឲ្យកូនកើតមានអាការៈក្អែរ ឬក្អួតជានិច្ច។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នក្នុងការឲ្យកូនបៅ ហើយមិនគួរឲ្យបៅច្រើនលើសកំណត់ទេ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់កូន។
  • ជាធម្មតា ទារកដែលទើបតែកើត ក្នុងមួយថ្ងៃអាចបត់ជើងធំពី៣ទៅ៦ដង ហើយលាមកមានលក្ខណៈទន់ និងពណ៌លឿង។ ប៉ុន្តែបើកូនបត់ជើងធំលើស៦ដង ហើយពណ៌នៃលាមកជាពណ៌បៃតង មានន័យថាកូនបៅច្រើនពេកហើយ។ ដូចនេះ អ្នកម្តាយគួរតែកាត់បន្ថយការឲ្យកូនបៅ។
  • កូនដែលឡើងទម្ងន់លឿនជាងកម្ពស់ ក៏ជាមុខសញ្ញាប្រាប់អ្នកម្តាយថាកូនបៅលើសកំណត់ដែរ។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបមិនបំផ្លាញសុខភាពកូនយ៉ាងងាយ។
  • កូនដែលបៅច្រើនពេក នឹងកើតមានក្លិនមាត់ ព្រោះទឹកដោះគោផ្ទុកច្រើនពេកក្នុងក្រពះ។ ដូចនេះ អ្នកម្តាយគួរតែកាត់បន្ថយចំនួននៃការឲ្យកូនបៅ ទើបមិនធ្វើឲ្យក្រពះ និងពោះវៀនរបស់កូនកើតមានបញ្ហា៕