អ្នកឯកទេសខាងប្រឆាំងនឹងការចាស់ទៅតាមអាយុរបស់អាមេរិក វេជ្ជបណ្ឌិត អ៊ីរិច ប្រាវឹម៉ាន (Dr. Eric Braverman) បានអះអាងនៅក្នុងសៀវភៅរបស់លោកថា ការរួមភេទគឺជាវិធីសាស្ត្រដ៏ល្អមួយក្នុងការពង្រឹងដល់សុខភាពទូទៅរបស់មនុស្សយើង។ កាលណាមានភាពស្និទ្ធស្នាលកាន់តែខ្លាំងរវាងអ្នក និងដៃគូ វានឹងជួយថែរក្សាភាពក្មេងជាងវ័យ, ភាពសមសួនរបស់រាងកា និងពង្រឹងដល់ភាពឆ្លាតវ៉ៃរបស់អ្នកកាន់តែខ្លាំងក្លាដែរ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍នៃការរួមភេទដែលបានដកស្រង់ចេញពីសៀវភៅរបស់គាត់។
បំបាត់ការឈឺចាប់
នៅពេលអ្នករួមភេទ អ័រម៉ូនឈ្មោះថា អុកស៊ីតូស៊ីននឹងត្រូវបានបញ្ចេញទៅក្នុងរាងកាយ សម្រាប់សម្រួលដល់ការឈឺចាប់។ អុកស៊ីតូស៊ីនត្រូវបញ្ចេញក្នុងពេល និងក្រោយពេលទទួលបានចំនុចកំពូល។ ចំពោះមនុស្សស្រី ជាមួយនឹងការធននឹងការឈឺចាប់ ចំនុចចាប់ផ្តើមធ្វើអោយឈឺក៏វានឹងកើនឡើងដែរ។ ដូចគ្នានឹងអ័រម៉ូននេះដែរ ក៏មានអ័រម៉ូនមួយប្រភេទទៀតឈ្មោះថា Endorphin ដែលត្រូវបញ្ចេញនៅក្នុងពេលរួមភេទ។ អ័រម៉ូនទាំងនេះមិនត្រឹមតែកាត់បន្ថយការឈឺចាប់នោះទេ តែវាជាអ្នកបង្កើតអោយមានអារម្មណ៍វិជ្ជមានចំពោះបរិដ្ឋានរស់នៅទៀតផង។
កាត់បន្ថយការប្រឈមនឹងជំងឺបេះដូង
បុរសដែលរួមភេទពីរដងក្នុងមួយសប្តាហ៍មិនសូវជាប្រឈមនឹងជំងឺបេះដូងច្រើនដូចអ្នកដែលរួមភេទតែម្តងក្នុងមួយខែ ឬតិចជាងនេះឡើយ។ ការសិក្សាមួយនេះយកចេញពីសារព័ត៌មានជំងឺបេះដូងអាមេរិក (American Journal of Cardiology) ដែលបានធ្វើទៅលើបុរសជាង មួយពាន់នាក់។ ការសិក្សាស្រដៀងគ្នានេះមិនបានធ្វើចំពោះមនុស្សស្រីឡើយ។
គ្រប់គ្រងភាពតានតឹង
មនុស្សគ្រប់គ្នាធ្លាប់មានឥទ្ធិពលស្ងប់ស្ងាត់នៃការទទួលបានចំនុចកំពូល ហើយវាច្រើនតែនាំអោយងងុយដេក។ ការរួមភេទជាមួយដៃគូដែលស្និទ្ធស្នាលគ្នានឹងនាំអោយពួកគេកាន់តែនៅក្បែគ្នាខ្លាំងជាមុន ព្រមទាំងកាត់បន្ថយស្ត្រេសទៀតផង។ ការគាំទ្រពីសង្គមតាមរយៈការរួមភេទគ្រាន់តែអាចជួយបន្ថយកម្រិតស្ត្រេសតែប៉ុណ្ណោះ។
មានឥទ្ធិពលយ៉ាងល្អចំពោះចិត្តសាស្ត្រ
ការរួមភេទធ្វើអោយអ្នកមានភាពស្និទ្ធស្នាលជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក។ រឿងនេះអាចដោះស្រាយបញ្ហាផ្លូវចិត្តជាច្រើនដូចជា សម្រួលដល់របួសផ្លូវចិត្តដែលកំពុងតែកើតមានជាដើម។ ការសប្បាយចិត្តដែលកើនឡើងតាមរយៈការរួមភេទនឹងពង្រឹងដល់អារម្មណ៍ និងការគោរពខ្លួនឯងកាន់តែខ្លាំង។ មនុស្សបែបនេះគឺអាចមានប្រតិកម្មកាន់តែស្មោះត្រង់ជាមួយដៃគូពួកគេ ព្រមទាំងលុបបំបាត់បញ្ហាជាច្រើនបានផង។ ការមានសុខុមាលភាពខាងផ្លូវចិត្តគឺជានិន្នាការនាំអោយមានសុខភាពល្អបានយូរ។
ដុតកាលឡូរី
រឿងនេះត្រូវបានប៉ាន់ស្មានថា សកម្មភាពរួមភេទរយៈពេល៣០នាទី ដុតបំផ្លាញកាលឡូរីរហូតដល់ ១៥០ ទៅ ២០០កាលឡូរីឯណោះ។ ចំនួននេះគឺវាច្រើនជាងអ្វីដែលអ្នកធ្វើក្នុងពេលរាំ ឬរត់កីឡាទៅទៀត។ ចង្វាក់បេះដូងក្នុងពេលមានភាពស្រើបស្រាលខាងផ្លូវភេទក៏មានចំនួនច្រើនជាងគេដែរ នេះបើយើងប្រៀបធៀបជាមួយអ្នកលើកទម្ងន់ ឬដើរ។ ដូច្នេះ វាគឺជារឿងច្បាស់លាស់មួយដែលការរួមភេទនឹងក្លាយទៅជារឿងល្អសម្រាប់ដុតបំផ្លាញកាលឡូរី។
ឥទ្ធិពលល្អៗទាំងអស់ចំពោះសុខភាពដោយសារតែការរួមភេទធ្វើអោយវាក្លាយទៅជាផ្នែកមួយដ៏សំខាន់បំផុតសម្រាប់ជីវិតរស់នៅរបស់អ្នក។ ប៉ុន្តែមានន័យថា អ្នកត្រូវតែមានសុខភាពល្អគ្រប់គ្រាន់ក្នុងការអាចរួមភេទបានដែរ៕