សក់​ដែល​កក់​ឡើង​ស្អាត​ហើយ​ប្រហែល​ជា​ធ្វើអោយមាន​អារម្មណ៍​ល្អ និង​មាន​ក្លិន​ក្រអូប ប៉ុន្តែ​ការ​ឧស្សាហ៍​កក់សក់​ពេក​អាច​ធ្វើអោយ​សក់​ស្ងួត​, ស្រ​អាប់ និង​ពុកផុយ​។​

​វេជ្ជបណ្ឌិត ប៉ា​រ៉ា​ឌី មី​មី​រ៉ានី (Paradi Mirmirani, MD) អ្នកឯកទេស​ខាង​ជំងឺ​សើ​ស្បែក និង​ជំនាញ​ខាង​ស្រាវជ្រាវ​ទៅលើ​ជំងឺ​សក់​និយាយាថា “​សក់​គឺជា​សរសៃ ចូរ​គិតថា​វា​ជា​សរសៃ​រោម​សត្វ​៖ កាលណា​អ្នក​កក់សក់​កាន់តែច្រើន ភាពអាក្រក់​របស់​វា​នឹង​កើតមាន​កាន់តែ​ច្រើន​ដែរ​។ ជាមួយគ្នានេះ​ដែរ​មិន​មាន​ហេតុផល​ណា​ដែល​ត្រូវ​កក់សក់​រាល់​ថ្ងៃ​នោះ​ទេ​”​។ ការដែល​ឧស្សាហ៍​កក់សក់​អាច​ធ្វើអោយ​សក់​មើលទៅ​ដូច​សរសៃ​ចំបើង​អញ្ជឹង​ដែរ​។​

​តើ​វា​មិនមែន​ជា​ការ​ចំអក​ទេ​ឬ​ដែលថា ទម្លាប់​នៃ​ការ​កក់សក់​របស់​យើង​ត្រូវ​មាន​ការចូលរួម​ប្រើ​សាប៊ូ​មាន​ពពុះ​ដែល​ទៅ​កាត់បន្ថយ​ជាតិ​ប្រេង​ពី​ធម្មជាតិ​របស់​សក់ ហើយ​បន្ទាប់​មក​បែរជា​ប្រើ​ប្រេង​អប់ស​ក់​ដើម្បី​អោយ​វា​ទន់​ម្តងទៀត​?

​យើង​ច្រើន​តែង​ប្រើប្រាស់​សាប៊ូកក់សក់​ដែល​មាន​ពពុះ​ដើម្បី​សម្អាត​បានល្អ ប៉ុន្តែ​ការពិត​ពពុះ​ទាំងនេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ធាតុ​ផ្សំ​មិនល្អ​ដូចជា​សារធាតុ សូល​ហ្វាត ដែល​មាន​ក្នុង​សាប៊ូកក់សក់​នោះ​តែម្តង​។ តាមពិត សូល​ហ្វាត​ទាំង​នេះ​គ្មាន​មុខងា​អ្វី​ដែល​ត្រូវ​មក​សម្អាត​ស្បែកក្បាល​ឡើយ វា​គ្រាន់តែ​ជា​ទម្រ​ង​ធាតុ​ផ្សំ​មួយ​ដើម្បី​បង្កើត​ជា​ពពុះ​ប៉ុណ្ណោះ តែ​វា​បែរជា​ធ្វើ​អោយ​ស្ងួត​សោះ​ទៅវិញ​ទេ​។​

​វេជ្ជបណ្ឌិត មី​មី​រ៉ានី និយាយថា “​នោះ​គឺជា​អ្វី​ដែល​យើង​ធ្លាប់​ជួបប្រទះ​រួចហើយ ដោយសារ​តែ​យើង​មើលឃើញ​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយនឹង​សារធាតុ​ពពុះ​ស​ធំៗ​។ សាប៊ូកក់សក់​ទៅ​កំចាត់​ជាតិ​ប្រេង និង​កោសិការ​ស្បែក​ជា​ច្រើន​ចេញពី​ស្បែកក្បាល​។ វា​មិនមែន​កំពុងតែ​ធ្វើ​រឿង​ដែល​សរសៃសក់​ត្រូវការ​នោះ​ទេ​បើសិន​ជា​អ្នក​ប្រើ​ផលិតផល​ជាច្រើន​ដែល​កំពុងតែ​ធ្វើអោយ​សក់​ទៅ​ជា​ស្រ​អាប់ៗ​នោះ​។ ប៉ុន្តែ​ជា​ទូទៅ សាប៊ូ​មិនមែន​ល្អ​សម្រាប់​សរសៃ​នោះទេ​”​។​

​លោក នី​ច អា​រ៉ូជូ (Nick Arrojo) ម្ចាស់​ស្ទូឌីយោ New York’s Arrojo និង​ជា​អតីត​អ្នក​ច្នៃ​ម៉ូត​នៅ TLC និយាយថា “​ការ​កក់សក់​រាល់ថ្ងៃ​ងាយ​នឹង​ធ្វើអោយ​មនុស្ស​យើង​ត្រូវការ​ផលិតផល​លេង​ស្តាយ​កាន់តែច្រើន​។ ព្រោះ​វា​គឺជា​អ្វី​ដែល​អាច​សម្អាត់​បានល្អ វា​ក៏​ធ្វើអោយ​សរសៃសក់​ទន់ និង​រលោង ដូច្នេះហើយ​ទើប​មាន​ការពិបាក​ក្នុងការ​កាច់​ស្តាយ​។ គាត់​បាន​បន្តទៀតថា “​ធាតុ​ផ្សំ​ពី​ធម្មជាតិ​មាន​ពពុះ​តិច ប៉ុន្តែ​វា​នៅតែ​មាន​ថាមពល​នៃ​ការសម្អាត​ច្រើន​ជាមួយនឹង​ការបន្ថែម​នូវ​អត្ថប្រយោជន៍​នៃ​ការ​មិនសូវ​មាន​សំណល់​”​។​

​សរុបសេចក្តី​មក ការផ្លាស់ប្តូរ​យក​ផលិតផល​ណា​ដែល​គ្មាន​ជាតិ​សូល​ហ្វាត ឬ​សាប៊ូ​ពុំ​មាន​ពពុះ​អាច​ការពា​រសក់​កុំអោយ​ខូច​បាន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង