មនុស្ស​គ្រប់គ្នា​តែងតែ​មាន​ទម្លាប់​មិនល្អ មិន​ខ្វល់​ថា​យើង​ខំព្យាយាម​ចៀស​យ៉ាងណា​ក៏​មិន​អាច​គេចផុត​ពី​ទម្លាប់​មិន​ល្អ​នេះ​បាន​ដែរ​។ ពិតណាស់ ទម្លាប់​អាក្រក់​មួយចំនួន​ល្អ​ចំពោះ​សុខភាព​យើង​ដែរ​។ ខាងក្រោម​នេះ​គឺជា​ទម្លាប់​អាក្រក់​មួយចំនួន​ដែល​នឹង​នាំអោយ​មាន​ការផ្លាស់ប្តូរ​ជីវិត​របស់​អ្នក​បាន​។​

​ការ​ទំពា​រស្ករ​កៅស៊ូ​៖ ការ​ទំពា​រស្ករ​កៅស៊ូ​គឺ​ជា​ទម្លាប់​មួយ​ល្អ​ចំពោះ​សុខភាព ព្រោះ​វា​ជួយ​បង្កើន​ថាមពល​នៃ​ការចងចាំ និង​សម្អាត​ធ្មេញ​បាន​ស្អាត​ល្អ​។​

​ការភឺ​៖ ការភឺគឺ​ជា​ការបញ្ចេញជាតិ​ឧស្ម័ន ឬ​ខ្យល់​ពី​ផ្លូវ​រំលាយ​អាហារ​តាម​មាត់​។ ទម្លាប់​ដ៏​អាក្រក់​មួយ​នេះ​អាច​គិត​ថា​ជា​ការ​មិន​គួរសម​ក៏​បាន​ដែរ ប៉ុន្តែ​វា​នឹង​ជួយ​សម្រួល​ដល់​ការឈឺចាប់​នៅ​ដើមទ្រូង​បាន​។ ដូច្នេះ​វា​គឺជា​រឿង​ល្អ​សម្រាប់​សុខភាព​។​

​ញ៉ាំ​អាហារ​ពេលព្រឹក​នៅ​លើ​គ្រែ​៖ ការ​ទទួលទាន​អាហារ​ពេលព្រឹក​នៅ​លើ​គ្រែ​គឺជា​ទម្លាប់​អាក្រក់ ប៉ុន្តែ​ល្អ​ចំពោះ​សុខភាព​ព្រោះតែ​ជំនួយ​ដល់​ការរំលាយ​អាហារ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នក​គួរតែ​កត់សម្គាល់ថា នៅ​ពេល​អ្នក​ដេក​លើ​គ្រែ ខ្លួន​របស់​អ្នក​នៅលើ​ខ្នើយ​ដូច្នេះ​វា​នឹង​បង្ការ​កុំអោយ​មាន​ការ​មិន​រំលាយ​អាហារ​កើតមាន​បាន​។​

​ដេក​ជ្រុល​៖ ការ​ដេក​ជ្រុល​ម្តង​ក្នុង​មួយ​សប្តាហ៍​មាន​ផល​ល្អ​ចំពោះ​សុខភាព​ព្រោះ​វា​ជួយ​ពង្រឹង​ដល់​ការចងចាំ​រយៈពេល​យូរ​។​

​ការ​នៅ​មិន​ស្ងៀម​៖ នេះ​គឺជា​ទម្លាប់​មួយ​ក្នុងចំណោម​ទម្លាប់​ដែល​អាក្រក់​បំផុត​តែ​ល្អ​ចំពោះ​សុខភាព​។ វា​គឺជា​ចំនុច​សំខាន់​ក្នុងការ​ផ្ចង់អារម្មណ៍ និង​ការ​ហាត់ប្រាណ​ដល់​ខួរក្បាល ដែល​ធ្វើអោយ​អ្នក​សកម្ម និង​ប្រុងប្រយ័ត្ន​។​

​ការស្តោះ​ទឹកមាត់​៖ ទម្លាប់​នេះ​ត្រូវបាន​គេ​យល់ថា​ជា​អំពើ​មិន​ល្អ និង​រំខាន​ដល់​សង្គម​រស់នៅ ប៉ុន្តែ​ផ្តល់​សុខភាព​ទៅវិញ​។ ការស្តោះទឹក​មាត់អាច​ជួយ​សម្អាត​បំពង់ករ​ដើម្បី​ដកដង្ហើម​បាន​ស្រួល​។ នៅ​ពេល​អាកាសធាតុ​ត្រជាក់ ទឹកមាត់​នឹង​ខា​ប់ ដូច្នេះ​ពិបាក​ក្នុង​ការដកដង្ហើម​ណាស់​។ កីឡាករ​អត្តពលកម្ម​អាច​បើក​បំពង់ករ​ពួកគេ​ដកដង្ហើម​បាន​យ៉ាង​ស្រួល​តាមរយៈ​ការស្តោះ​ទឹកមាត់ ហើយ​ផឹកទឹក​វិញ​។​

​កាច់​សន្លាក់​ក្រ​ញ័រ​ដៃជើង​៖ ការ​មាន​ទម្លាប់​បែបនេះ​អាច​មាន​ប្រយោជន៍​ដល់​ការព្យាបាល​ជំងឺ​។ នៅ​ពេល​អ្នក​កាច់​សន្លាក់​ក្រ​ញ័រ​ដៃជើង មានន័យ​ថា​អ្នក​កំពុងតែ​ទាញ​ឆ្អឹង​ដែល​នៅ​ជាប់​គ្នា​ក្នុង​សន្លាក់​អោយ​ដាច់​ឆ្ងាយ​ពីគ្នា​។ ដំណើរ​ការណ៍​មួយ​នេះ​ជួយ​ភ្ញោ​ចដ​ល់​សរសៃ​ចង​សាច់ដុំ​, បន្ធូរ​សាច់ដុំ​, និង​សន្លាក់​បាន​។​

​ខាំ​ក្រចកដៃ​៖ នេះ​គឺជា​ទម្លាប់​ដ៏​សាមញ្ញ​បំផុត​ដែល​មនុស្ស​យើង​មាន​។ វា​ត្រូវ​បាន​គេ​ជឿ​ង​ថា​មេរោគ​ដែល​យើង​ទទួលបាន​ពី​ការ​ខាំ​ក្រចកដៃ​អាច​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​មនុស្ស​បាន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង