បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក បានឱ្យដឹងថាប្រទេសនេះ បានធ្វើការចាក់វ៉ាក់សាំង Covid-19 ចំនួនជាង ២៩.៥ លានដូស ហើយ។
CDC បានរាយការណ៍ថាដូសចំនួន ២៩.៥៧៧.៩០២ ដូសត្រូវបានគេប្រើ គឺ ប្រហែល ៥៩% នៃចំនួន ៤៩.៩៣២.៨៥០ដូស ដែលចែកចាយ។
នោះមានន័យថាប្រជាជន ២៤ លាននាក់ បានទទួលវ៉ាក់សាំងយ៉ាងហោចណាស់ មួយដូស ហើយប្រជាជនប្រមាណ ៥,២៥ លាននាក់ បានទទួលថ្នាំបង្ការពេញលេញ។ នេះ បើយោងតាមទិន្នន័យរបស់ CDC ។
រដ្ឋមានពេល ៧២ ម៉ោង ដើម្បីរាយការណ៍អំពីវ៉ាក់សាំង។ ដូច្នេះ ទិន្នន័យដែលបោះផ្សាយដោយ CDC អាចពន្យារពេល៕