Join with Health.com.kh on Telegram

​លាង និង​ត្រាំ​សក់​របស់​អ្នក​នៅក្នុង​ទឹក​អង្ករ ដើម្បី​ធ្វើឱ្យ​វា​វែង​ជាង​មុន និង​ភ្លឺរលោង បាន​ក្លាយជា​ធាតុ​សំខាន់​នៃ​ការអនុវត្ត​សម្រស់​នៅ​អាស៊ី​បូព៌ា​។ ឥឡូវនេះ​វា​កំពុង​ធ្វើ​រសើប​នៅលើ TikTok ដែល​អ្នកប្រើប្រាស់​អះអាងថា​ការ​ត្រាំ​សក់ ឬ​លាង​សក់​នៅក្នុង​ទឹក​អង្ករ​នាំឱ្យមាន “​ការលូតលាស់​សក់​ខ្លាំង​” ។ ប៉ុន្តែ តើ​ដំណើរការ​នេះ​ពិត​ឫ​ទេ​? ហើយ​ប្រសិនបើ​វា​មិន​ដំណើរការ តើ​នឹងមាន​អ្វី​កើតឡើង​?

តើ​ទឹក​អង្ករ​ជា​អ្វី​?
​អ្នកជំនាញ​ខាង​រោគ​ស្បែ​កនៅ​ទីក្រុង​ញូវយ៉ក បាន​ប្រាប់​ឱ​ដឹងថា ទឹក​អង្ករ គឺជា​ទឹក​ដែល​នៅសល់​ត្រូវបាន​គេ​លាង​សម្អាត​មុនពេល​ចម្អិន​អាហារ​ដែលជា​រឿយៗ​មាន​ផ្ទុក​ជាតិ​ម្សៅ ហើយ​ជួនកាល​មាន​វីតាមីន​ខ្លះ​។ មធ្យោបាយ​លឿន​បំផុត​ក្នុង​ការធ្វើ​ទឹក​អង្ករ គឺ​ត្រូវ​ត្រាំអង្ករ​ក្នុង​ទឹក​រយៈពេល ៣០ នាទី ហើយ​សម្រិតទឹក​ចូលក្នុង​ចាន​ស្អាត​។

​តើ​ទឹក​អង្ករ​ជួយ​ជំរុញ​កំណើន​សក់​ដែរឬទេ​?
​ជា​អកុសល​គ្មាន​ការសិក្សា​ណាមួយ​បង្ហាញថា ទឹក​អង្ករ​អាចធ្វើ​អ្វី​បាន ដើម្បី​ជួយ​ព​ន្លឿ​ន​កំណើន​សក់​ឡើយ​។ ទោះយ៉ាងណា​ក៏ដោយ​វា​អាចមាន​អ្វីមួយ​កើតឡើង​។ វេជ្ជបណ្ឌិត Mona Gohara ជា​សាស្ត្រាចារ្យ​រង​ផ្នែក​រោគ​សើរ​ស្បែក នៅ​សាលា​វេជ្ជសាស្ត្រ​យែ​ល ប្រាប់ថា​ទឹក​អង្ករ​មាន​ផ្ទុក​វីតាមីន B និង E ដែលមាន​ទំនាក់ទំនង​ជាមួយ​ការលូតលាស់​សក់​និង​ភាពរឹងមាំ​។ កង្វះ​វីតាមីន B12 ទាក់ទង​ជាពិសេស​នឹង​ការបាត់បង់​សក់​។ នេះ បើ​យោងតាម​ការពិនិត្យ​ឆ្នាំ ២០១៩ ផ្នែក​រោគ​សើ​ស្បែក​និង​ការព្យាបាល​។

​តើ​ធាតុពិត ទឹក​អង្ករ ធ្វើ​អ្វី​ចំពោះ​សក់​របស់​អ្នក​?
​វេជ្ជបណ្ឌិត បាន​និយាយថា “​ការលាង​សក់​របស់​អ្នកជា​មួយ​ទឹក​អង្ករ​អាច​ផ្តល់នូវ​ការកែលម្អ​បណ្តោះអាសន្ន​សម្រាប់​មនុស្ស​មួយចំនួន​” ។ ប៉ុន្តែ​វា​មិនត្រូវ​បាន​គេ​បង្ហាញឱ្យឃើញ​នោះទេ​ហើយ​វា​ហាក់ដូចជា​តិចតួច​បំផុត​” ។​

​ការ​ត្រាំ ឬ​លាង​សក់​របស់​អ្នក​ក្នុង​ទឹក​អង្ករ អាច​ជំរុញ​ឱ្យ​សក់​របស់​អ្នកមាន​ភាពរស់រវើក ដោយសារតែ​មាតិកា​វីតាមីន ប៉ុន្តែ​វា​នឹងមិន​បង្កើនល្បឿន​នៃ​ការលូតលាស់​ទេ ព្រោះ​ទឹក​អង្ករ​ទំនងជា​មិន​ជ្រាបចូល​ទៅក្នុង​សក់​ឡើយ​។​

​តើ​មាន​ជម្រើស​អ្វី​ទៀត​សម្រាប់​ការលូតលាស់​សក់​?
​វេជ្ជបណ្ឌិត បាន​ណែនាំ​ការព្យាបាល ដែល​ត្រូវបាន​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ខាង​ស្បែក ដូចជា ថ្នាំ Spironolactone ថ្នាំ Minoxidil និង​ការចាក់​បញ្ចូល​ប្លា​ស្មា (PRP) ដែល​ត្រូវបាន​បង្ហាញថា ធ្វើឱ្យ​សក់​មាន​ភាពប្រសើរឡើង​៕​