Join with Health.com.kh on Telegram

​យើង មិនមែន​និយាយ​ពី​ស្ករ​មួយ​ស្លាបព្រា​ពេញ​ដែល​យើង​លាយ​ជាមួយ​កាហ្វេ​ឬ​ជាតិ ស្ករ​ដែល​មាន​ក្នុង​បង្អែម​ពេល​អ្នក​ទៅ​ពិសារ​អាហារ​នៅ​ភោជនី​ដ្ឋា​ន​នោះទេ ដែល​ប៉ះពាល់​ដល់​រាង្គ​កាយរ​បស់​អ្នក​។ ជាតិ​ស្ករ​មាន​វត្តមាន​នៅក្នុង​អាហារ​កញ្ចប់​ជា​ច្រើន​ដែល​យើង​ទទួលទាន​ចាប់ ពី​សាច់​រហូត​ដល់​ទឹក​ប៉េង​ប៉ោះ​។ តើ​អ្នកដឹង​ទេ​ថា​ការ​ទទួលទាន​ជាតិ​ស្ករ​ច្រើនពេក​អាច​បង្ករ​ឲ្យមាន​ផលវិបាក អ្វីខ្លះ​?​ចូរ​អាន​បន្ត​៖

ភាព​ចាស់​
​ការ​ទទួលទាន​ជាតិ​ស្ករ​ច្រើនពេក​បង្ករ​ឲ្យមាន​ដំណើរការ​ធម្មជាតិ​មួយ ហៅថា​glycation​។ ជាតិ​ស្ករ​នៅក្នុង​ចរន្តឈាម​ភ្ជាប់​ទៅនឹង​ប្រូតេអ៊ីន​ដើម្បី​បង្កើត​ទៅជា ម៉ូលេគុល​ហៅថា advanced glycogen end products (AGES)  ដែល​នឹង​បំផ្លាញ​សរសៃទឹក​ប្រូតេអ៊ីន (collagen) និង​elastin​។ សរសៃទឹក​ប្រូតេអ៊ីន​មាន​តួនាទី​ក្នុង​ការរក្សា​ស្បែក​ឲ្យ​តឹង​ណែន​។ ម្យ៉ាងទៀត ការ​ទទួលទាន​ជាតិ​ស្ករ​ច្រើនពេក​ប៉ះពាល់​ដល់​ប្រភេទ​នៃ​សរសៃទឹក​ប្រូតេអ៊ីន ក្នុង​ស្បែក​។ វា​អាច​ធ្វើឲ្យ​ការបង្កើតនៃ​សរសៃទឹ​ក​ប្រូតេអ៊ីនដែ​លងាយ​នឹង​ខូច​ដែល ធ្វើឲ្យ​ស្បែក​មិនសូ​វទន់​។ AGES នឹង​បន្សាប​អង់ស៊ីម​ប្រឆាំងនឹង​អង់​ទី​អុក​ស៊ីដង់ ដែល​បង្ករ​ឲ្យ​បាត់បង់​ការការពា​រ​កម្តៅពីព្រះអាទិត្យ​។ អ្នកជំងឺ​ទឹកនោមផ្អែម​ដែល​ពិបាក​ក្នុង​ការគ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម អាចមាន​AGEs ដល់​ទៅ ៥០​ដង​ច្រើនជាង​អ្នក​គ្មាន​ជំងឺ​នេះ​។ ពួកគេ​អាច​នឹង​បង្ហាញ​ស្នាម​ជ្រីវជ្រួញ​នៃ​ភាព​ចាស់​មុន​អាយុ​។​

ជំងឺ​បេះដូង​និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​
Triglycerides នៅក្នុង​ឈាម​អាច​បង្កើន​កម្រិត​កូលេ​ស្តេ​រ៉ុល​បាន​។ ការកើនឡើង​នៃ​កូលេ​ស្តេ​រ៉ុល​គឺជា​កត្តា​គ្រោះ​ថ្នាក់​នៃ​ជំងឺ​បេះដូង​។ ការ​ទទួលទាន​ជាតិ​ស្ករ​ច្រើនពេក​នឹង​បង្កើន​កម្រិត​triglycerides ដែល​ធ្វើឲ្យ​អ្នក​ស្រាវជ្រាវ​និង​អ្នកជំនាញ​ផ្នែក​បេះដូង​មួយចំនួន សន្និដ្នាន​ពី​ទំនាក់ទំនង​រវាង​ជាតិ​ស្ក​រនិង​បេះដូង​។ អ្នកជំនាញ​មួយចំនួន​ក៏​ជឿថា​ស្ករ​ក៏​ជា​មូលហេតុ​នៃ​ជំងឺ​សម្ពាធ​ឡើង​ខ្ពស់ ដូចជា​អំបិល​ដែរ​។​

ចិញ្ចឹម​ជំងឺមហារីក​លំពែង​
​វា​ត្រូវ​បាន​គេ​ដឹង​ចាប់តាំងពី​ឆ្នាំ ១៩២៣ មក​ម្ល៉េះ​ថា​ស្ករ​ជួយ​ឲ្យ​កោសិកា​រមហា​រីកលូតលាស់​បាន​យ៉ាង​លឿន​ជាង​កោសិកា ធម្មតា​ផ្សេងទៀត​។ ប៉ុន្តែ​ការសិក្សា​នៅ​ឆ្នាំ ២០១០ របស់​ការស្រាវជ្រាវ​ជំងឺមហារីក​បានឲ្យដឹង​ថា​ស្ក​រពីរ​ប្រភេទ​គឺ​គ្លុយកូស និង​ហ្វ្រា​ក់​តូ​សគឺ​ដូចគ្នា​។ ប៉ុន្តែ​ការរកឃើញ​ផ្សេង​ទៀត​ពី​ការសិក្សា​នេះ​បានបង្ហាញ​ថា​កោសិកា​មហា រីកលូតលាស់​ដោយសារ​គ្លុយកូស​និង​បង្កើន​ចំនួន​ដោយសារ​ហ្វ្រា​ក់​តូស​។​

ទម្លាប់​នៃ​ការ​ទទួលទាន​
​ទារក​ដែល​ត្រូវបាន​គេ​ឲ្យទទួល​ទាន​ជាតិ​ស្ករ​ច្រើនពេក​ច្រើនតែ​បង្កើត នូវ​ចំណូលចិត្ត​ទៅ​លើ​អាហារ​ផ្អែម​។ ទម្លាប់​នេះ​អាច​ធ្វើឲ្យ​កុមារ​បដិសេធ​នូវ​ជម្រើ​សអា​ហា​រ​ដែល​មាន សារធាតុចិញ្ចឹម​ច្រើន ហើយ​ផ្ទុយទៅវិញ​ចម្អែត​ខ្លួនឯង​ដោយ​មិន​ទទួលបាន​កាឡូរី​ពី​ជាតិ​ស្ករ​។ កុមារ​មិន​ត្រូវ​ការបន្ថែម​ជាតិ​ស្ករ​ក្នុង​របប​អាហារ​របស់​ពួកគេ​នោះទេ​។ ការ​ទទួលទាន​ជាតិ​ស្ករ​ច្រើនពេក​អាច​បង្ករ​ឲ្យមាន​ការកើនឡើង​នៃ​អរ​ម៉ូន យ៉ាង​ឆាប់រហ័ស ដែល​ធ្វើ​ឲ្យ​ឡើង​ទម្ងន់ និង​ធាត់​ជ្រុល​ពេក​៕