Join with Health.com.kh on Telegram

​ជាទូទៅ ត្រី​មាន​អត្ថប្រយោជន៍​ខ្លាំងណាស់​ចំពោះ​សុខភាព​របស់​អ្នក ជាពិសេស​គឺ​ខួរក្បាល​តែម្តង​។ សាច់​ត្រី​ពោរពេញ​ទៅដោយ​ជាតិ​ខ្លាញ់​អូ​មេហ្គា​បី​ដែល​គេ​ស្គាល់​ថា​មាន​ប្រយោជន៍​ខ្លាំងណាស់​សម្រាប់​សរីរាង្គ​ក្នុង​ខ្លួន​។ ជាតិ​ខ្លាញ់​ទាំងនេះ​ជំនួយ​ដល់​មុខងារ​របស់​ខួរក្បាល ព្រោះ​វា​ជួយ​ស្រោប​ជា​ស្រទាប​ខ្លាញ់​ទៅលើ​សរសៃប្រសាទ​អោយបាន​រឹងមាំ​ល្អ​។ អូ​មេហ្គាបី​នឹង​ស្រោប​សរសៃប្រសាទ​ដោយ​ជាតិ​ខ្លាញ់​ល្អៗ​ដើម្បី​អោយ​វា​ធ្វើ​ចលនា​បាន​យ៉ាង​ងាយស្រួល​ទៅក្នុង​ខួរក្បាល​។ អូ​មេហ្គា​បីក៏​ផ្តល់​ជា​អុកស៊ីសែន​កាន់តែ​ច្រើន​ទៅក្នុង​ខួរក្បាល​, រក្សា​ព័ត៌មាន​ថ្មីៗ និង​នឹកឃើញ​ព័ត៌មាន​ចាស់ៗ​មក​វិញ​បាន​។ ត្រី​ដែល​មាន​តម្លៃ និងរ​ស់​ជា​ឆ្ងាញ់​បំផុត​សម្រាប់​សុខភាព​ខួរក្បាល​គឺ​ត្រី​សា​លមុង​, និង​ត្រីធូ​ណា​។

​អ្វី​ដែល​ល្អ​នោះ​គឺថា បើសិន​ជា​អ្នក​មិនមែន​ជា​មនុស្ស​ចូល​ចិត្ត​ត្រី​ទេ ការស្រាវជ្រាវ​ថ្មីៗ​ភាគច្រើន​បាន​បង្ហាញ​អោយដឹងថា ការ​ញ៉ាំ​ត្រី​តែម្តង ឬ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​គឺ​គ្រប់គ្រាន់​នឹង​ទទួលបាន​អត្ថប្រយោជន៍​របស់​វា​ទៅ​ហើយ​។ មួយវិញទៀត វិទ្យាស្ថាន​ជាតិ​សុខាភិបាល​បាន​ណែនាំ​ថា មនុស្ស​យើង​គួរតែ​ញ៉ាំ​ត្រី​យ៉ាងហោចណាស់ ២​ភាគរយ​នៃ​កា​ឡូ​ប្រចាំ​ថ្ងៃ​សរុប​របស់​ពួកគេ ដែល​មាន​អូ​មេហ្គាបី​ស្មើនឹង ៤​ក្រាម​ក្នុង​មួយថ្ងៃ​។ បើសិន​ជា​អ្នក​មិន​ញ៉ាំ​សាច់​សត្វ ឬ​មាន​បញ្ហា​នឹង​សាច់​ត្រី​ពេល​ញ៉ាំ​អាហារ អ្នក​អាច​ប្រើប្រាស់​ជា​ថ្នាំ​បំប៉ន​ប្រភេទ​ខ្លាញ់ត្រី ឬ អូ​មេហ្គា​បី DHA ក៏​បាន​ដែរ​។ ទោះបីជា​ទិន្នន័យ​ថ្មី​ពី Consumer Reporters បញ្ជាក់ថា មាន​ប្រជាជន​អាមេរិក​កាន់តែច្រើន​កំពុងតែ​ទិញ​ថ្នាំ​បំប៉ន​អូ​មេហ្គាបី​ច្រើន​ជាង​មុនក៏​ដោយ ក៏​ការណែនាំ​របស់​វេជ្ជបណ្ឌិត​និយាយថា​ការ​ញ៉ាំ​ត្រី​ពិតប្រាកដ​នៅតែ​មាន​ប្រយោជន៍​ដល់​សុខភាព​ដដែល​។

​ខាងក្រោម​នេះ​គឺជា​វិធី​ប្រាំ​យ៉ាង​ក្នុង​ការបន្ថែម​កម្រិត​អាហារ​ត្រី​ដល់​របប​អាហារ​របស់​អ្នក​ដើម្បី​ពង្រឹង​សុខភាព​។

​បង្ការ​ជំងឺ​បេះដូង​
​ការសិក្សា​របស់​ប្រជាជន ដា​នី​ស ទៅលើ​ស្ត្រី​ចំនួន ៤៩០០០​នាក់​ដែល​ត្រូវ​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ​ក្នុង​ចំណង់ជើង​ជំងឺ​លើស​សម្ពាធ​ឈាម ដែលជា​សារព័ត៌មាន​របស់​សមា​គ​មន៍​ជំងឺ​បេះដូង​អាមេរិក​បាន​រកឃើញថា ស្ត្រី​ដែល​មិន​ញ៉ាំ​ត្រី​សោះ ឬ​ញ៉ាំ​តិចតួច​មាន​បញ្ហា​ច្រើន​ជាង​ស្ត្រី​ដែល​ញ៉ាំ​ត្រី​យ៉ាងហោច​ណាស់​ម្តង​ក្នុង​មួយ​សប្តាហ៍​រហូតដល់ ៥០​ភាគរយ​។ លើសពីនេះទៅទៀត អ្នកស្រាវជ្រាវ​បាន​រកឃើញថា ស្ត្រី​ដែល​មិន​ញ៉ាំ​ត្រី​មាន​ការ​ប្រឈម​នឹង​ជំងឺ​ជាង​អ្នក​ឧស្សាហ៍​ញ៉ាំ​ត្រី ៣​ដង​។ ការស្រាវជ្រាវ​ផ្សេងៗ​ទៀត​បាន​រកឃើញថា ការ​ញ៉ាំ​ត្រី​ដែល​មាន​ខ្លាញ់​អូ​មេហ្គាបី​ខ្ពស់អាច​កាត់បន្ថយក​ម្រិត​ជា​តិខ្លាញ់​ក្នុងឈាម ដែល​វា​បន្ថយ​ដល់​ការ​ប្រឈម​នឹង​ជំងឺ​បេះ​ដូង​បាន​។

​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ភ្លេចភ្លាំង​
​បើ​យោង​ទៅ​តាម​ការស្រាវជ្រាវ​ថ្មី​មួយ​ដែល​បាន​បង្ហាញ​កាលពី​ខែ​មុន​នៅ​ឯ​សង្គម​វិទ្យុ​សាស្ត្រ​នៃ​ការ​ប្រឈម​ប្រចាំឆ្នាំ​របស់​អាមេរិក​ខាងជើង បានអោយដឹងថា ការ​ញ៉ាំ​ត្រី​ម្តង​ក្នុង​មួយ​សប្តាហ៍​អាចជួយ​បង្ការ​បញ្ហា​ទៅលើ​សរសៃប្រសាទ​ក្នុង​តំបន់ Gray-matter បាន​ដែល​ជា​ផ្នែក​មួយ​នៃ​ខួរក្បាល​សម្រាប់ធ្វើ​ទំនាក់ទំនង​ដល់​ការចងចាំ និង​ការចេះដឹង​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា អ្នក​ដែល​ញ៉ាំ​ត្រីអាំង ឬ​ដុត តែ​មិនមែន​ដោយ​ការចៀន ឬ​ឆា​ទេ គឺ​មាន​ខួរក្បាល និង​កោសិការ​ធំៗ សម្រាប់​ទទួលខុសត្រូវ​ក្នុង​ការចងចាំ និង​សិក្សា​។ អ្នកវិទ្យាសាស្ត្រ​ជឿថា ខួរក្បាល​ដែល​មាន​ទំហំ​ធំ​អាច​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ការថយចុះ​ភាព​ឆ្លាត​វៃ និង​ជំងឺ​ភ្លេច​ភ្លាំង​។

​ពង្រឹង​ដល់​សុខភាព​ស្បែក និង​សក់​
​ខ្លាញ់​អូ​មេហ្គា​បី​ដែល​មាន​ក្នុង​សាច់​ត្រី​ពិតជា​ខ្លាញ់​ប្រកប​ដោយ​សុខភាព​មួយ​ប្រភេទ​សម្រាប់​ថែរក្សា​ស្បែក​របស់​អ្នក​អោយ​មើល​ទៅ​មាន​ការការពារ និង​សក់​មាន​ពន្លឺ​។ ការស្រាវជ្រាវ​ក៏បាន​ភ្ជាប់​ការ​ញ៉ាំ​ត្រី​និង​ខ្លាញ់​អូ​មេហ្គា​បីជា​ការព្យាបាល​ជំងឺស្បែក​ដូចជា ការ​កន្រួល​ក្រហមៗ​លើ​ស្បែក​។

​បំបាត់​ការបាក់​ទឹកចិត្ត​
​ការសិក្សា​ជា​ច្រើន​បាន​រកឃើញថា នៅពេល​ប្រើ​ថ្នាំ​បំបាត់​ការបាក់​ទឹកចិត្ត​រយៈពេល​យូរ​ជា​មួយ​ខ្លាញ់​អូ​មេហ្គា​បី​ដែល​មាន​ក្នុង​សាច់​ត្រី វា​រឹតតែ​ធ្វើអោយ​ការព្យាបាល​នេះ​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​ប្រើ​ថ្នាំ​តែមួយ​មុខ​។ ការសិក្សា​មួយ​ទៅលើ​ស្ត្រី​ចំនួន ៥២​នាក់​បាន​រកឃើញថា ការប្រើ​ថ្នាំ​គ្រាប់​អូ​មេហ្គា​បី ៣០០​មី​លី​ក្រាម​ក្នុងពេល​មាន​ផ្ទៃពោះ​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ការបាក់​ទឹកចិត្ត​ក្រោយ​សម្រាលកូន​។

​បង្កើន​ការលូតលាស់​ខួរក្បាល​
EFA​អូ​មេហ្គា​បី ដែល​មាន​ក្នុង​ត្រី​សាល​ម៉ុង និង​ត្រី​សម្បូរ​ជីវជាតិ​ផ្សេងៗ​ទៀត​សុទ្ធតែជា​ជីវជាតិ​ដ៏​សំខាន់​សម្រាប់​កុមារ ព្រោះ​វា​ជួយ​បង្កើន​ការលូតលាស់​ដល់​ខួរក្បាល​របស់គេ​។ ការសិក្សា​មួយ​ចំនួន​បាន​រកឃើញថា​ការ​ទទួលទាន​ខ្លាញ់​អូ​មេហ្គា​បី​អាច​ជួយ​កាត់បន្ថយ​រោគសញ្ញា​របស់​ជំងឺ ADHD បាន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នកឯកទេស​ជាច្រើន​បាន​ណែនាំ​អោយ​ឪពុក​ម្តាយ​ទាំងឡាយ​ស្នើរ​អោយ​គ្រូពេទ្យ​ព្យាបាល​កូន​របស់​ពួកគេ​សិន​មុន​ពេល​សម្រេច​ចិត្ត​អោយ​កូន​ប្រើ​ថ្នាំ​បំប៉ន​៕