Join with Health.com.kh on Telegram

ការ​ស្រាវជ្រាវ​ថ្មី​បាន​បង្ហាញ​ថា​ ផ្លែ​ទំពាំងបាយជូរ​ក្រហម​អាច​ផ្តល់​ អោយ​ ប្រព័ន្ធ​ភាពស៊ាំ​ខ្លាំងក្លា​។​

​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ ផ្លែ​ឈើ​នេះ​មាន​សារធាតុ​ផ្សំ​ stillbenoids​ ដែល​មាន​សកម្មភាព​ជាមួយនឹង​វីតាមីន​ D​ ដើម្បី​បង្កើន​នូវ​ហ្សែ​ន​ human​ cathelicidin​ antimicrobial​ peptide​ (CAMP)​ ដែល​ត្រូវ​បាន​ពាក់ព័ន្ធ​នៅ​ក្នុង​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​។​

​សារធាតុ​ផ្សំ​ stilbenoid​ រួម​មាន​ resveratrol​ នៅ​ក្នុង​ផ្លែ​ទំពាំងបាយជូរ​ក្រហម​នេះ​។​

​អា​ដ្រៀ​ន​ ហ្គូ​ម​បាត​ (Adrian​ Gombart)​ ជា​អ្នក​ស្រាវជ្រាវ​ដែល​មក​ពី​វិ​ទ្យ​ស្ថាន​នៅ​ក្នុង​សាកលវិទ្យាល័យ​ Oregon​ State​ បាន​និយាយ​ថា​ សារធាតុ​ផ្សំ​នេះ​គឺ​ចាំបាច់​សម្រាប់​មុខងារ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​។​

​ហ្គូ​ម​បាត​បាន​និយាយ​ថា​ ភាព​សហ​ការណ៍​ជាមួយនឹង​វីតាមីន​ D​ ដើម្បី​បង្កើន​ហ្សែ​ន​នៃ​ CAMP​ នោះ​គឺ​សំខាន់​ និង​ជា​រឿង​មួយ​ដែល​គួរ​អោយ​ចាប់អារម្មណ៍​។​

​ទោះជា​យ៉ាងណា​ក៏​ដោយ​,​ ក្រុម​អ្នក​ស្រាវជ្រាវ​របស់​ហ្គូ​ម​បាត​បាន​សម្គាល់ថា​ ការ​ស្រាវជ្រាវ​ទាំងនេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​មន្ទីរពិសោធន៍​ និង​មិន​បង្ហាញ​ថា​ ការ​ញ៉ាំ​ផ្លែ​ទំពាំងបាយជូរ​ក្រហម​នឹង​ជម្រុញ​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស​។​

​ការ​ស្រាវជ្រាវ​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី​ Molecular​ Nutrition​ and​ Food​ Research​។​

​ហ្សែ​ន​ CAMP​ ត្រូវ​បាន​បង្ហាញ​ថា​ដើរតួ​សំខាន់​នៅ​ក្នុង​ប្រព័ន្ធ​ភាពស៊ាំ​ដំបូង​ដែល​ផ្តល់​នូវ​សមត្ថភាព​ក្នុង​ការ​វាយ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​បាក់តេរី​។​ ជា​ពិសេស​ការ​ឆ្លើយ​តប​គឺជា​រឿង​សំខាន់​នៅ​ពេល​ដែល​ ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​ក្លាយជា​មាន​ប្រសិទ្ធភាព​តិច​។​

​ការ​ស្រាវជ្រាវ​ពី​មុន​បាន​បង្ហាញ​ពី​ការ​ផ្សារ​ភ្ជាប់​គ្នា​ខ្លាំង​រវាង​កម្រិត​វីតាមីន​ D​ គ្រប់គ្រាន់​ និង​មុខងារ​នៃ​ហ្សែ​ន​ CAMP​។​ ការ​ស្រាវជ្រាវ​ថ្មី​នេះ​បាន​បង្ហាញ​ថា​ សារធាតុ​ផ្សំ​ដទៃ​ទៀត​ក៏​ដើរតួ​សំខាន់​ផង​ដែរ​៕