កាលពីថ្ងៃសុក្ររដ្ឋាភិបាលបានរាយការណ៍ពីករណី Covid-19 ថ្មីចំនួន ៨០២ ករណីការឆ្លងមេរោគក្នុងស្រុកចំនួន ៧៨១ ករណី និងការនាំចូលចំនួន ២១ ករណី ដែលកើនឡើងសរុបដល់ ១៧.០២៣ ករណី។
លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 បាននិយាយថា ការស្វែងរកករណីសកម្ម នៅក្នុងសហគមន៍បានរកឃើញចំនួន ៦៩២ ករណីហើយមន្ទីរពេទ្យបានបញ្ជាក់ថាមាន ៨៩ ករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។
ករណីចំនួន ៦៩២ ករណីដែលត្រូវបានរកឃើញនៅក្នុងសហគមន៍រួមមាន ៦៨៦ នៅក្នុងខេត្តសាមុតសាខន ៣ ករណី, នៅទីក្រុងបាងកក,នៅណុនប៊ូរី១ករណី, សាកែវ១ករណី និងរ៉ាក់យ៉ង១ករណី។
ក្នុងចំណោម ៨៩ ករណីថ្មី ដែលត្រូវបានបញ្ជាក់នៅមន្ទីរពេទ្យមាន ៧៩ ករណីនៅសាមុតសាខន, ៧ ករណីនៅបាងកក, ២ ករណីនៅអយុធ្យា និង១ ករណីនៅអាងថុង។
ក្នុងចំណោមករណីចំនួន ២១ ដែលបាននាំចូលមាន ១៩ ការមកដល់ដាច់ដោយឡែក ពីឥណ្ឌា ២ករណី, អាល្លឺម៉ង់ ២ករណី, បារ៉ែន ១ករណី, សហរដ្ឋអាមេរិក ៣, ឥណ្ឌូណេស៊ី ១ករណី, អេត្យូពី ១ករណី, ស៊ុយអែត ១ករណី, ស្វ៊ីស ១ករណី, អាហ្វ្រិកខាងត្បូង ១ករណី, ហូល្លង់ ២ករណី, អារ៉ាប់ប៊ីសាអូឌីត ២ករណី, ចក្រភពអង់គ្លេស ១ករណី និងអូទ្រីស ១ករណី។
ករណីនាំចូលពីរផ្សេងទៀត គឺមកពីប្រទេសម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ដែលត្រូវបានរកឃើញក្នុងពេលពិនិត្យនៅជិតព្រំដែន និងនៅចំណុចឆ្លងកាត់ព្រំដែនធម្មជាតិ៕