ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា កុមារដែលមានប្រភេទតិចតួចនៃបាក់តេរីនៅក្នុងពោះវៀនគឺមានការកើនឡើងហានិភ័យក្នុងការវិវត្តទៅជាជំងឺហឺត។
អ្នកស្រាវជ្រាវបានវាយតម្លៃលើភាពខុសប្លែកគ្នានៃបាក់តេរីនៅក្នុងពោះវៀនកុមារ៤៧នាក់ និងបន្ទាប់មកបានតាមដានពួកគេរហូតដល់ពួកគេដល់អាយុ៧ឆ្នាំ។ ក្នុងវ័យនេះ, ១៧%មានជំងឺហឺតរ៉ាំរ៉ៃ, ២៨%មានជំងឺរលាកច្រមុះ, ២៦%មានបញ្ហាស្បែក និង៣៤%មានប្រតិកម្មអាឡែស៊ី។
ទោះជាយ៉ាងណាក៏ដោយ, មានតែករណីនៃជំងឺហឺតប៉ុណ្ណោះអាចត្រូវបានផ្សារភ្ជាប់ទៅនឹងភាពខុសប្លែកគ្នាតិចនៃបាក់តេរីនៅក្នុងពោះវៀននៅពេលដែលកុមារមានអាយ្១សប្តាហ៍ និង១ខែ។ នេះដោយយោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត Clinical & Experimental Allergy។
អ្នកស្រាវជ្រាវបាននិយាយថា ការស្រាវជ្រាវអាចផ្តល់នូវការបង្ហាញថា បាក់តេរីនៅក្នុងពោះវៀនអាចមានឥទ្ធិពលទៅលើផ្លូវដង្ហើម ដែលត្រូវបានបង្ហាញពីមុននៅក្នុងការស្រាវជ្រាវលើសត្វ។
ថូម៉ាស អាប្រាហាមសាន់ (Thomas Abrahamsson) ជាគ្រូពេទ្យឯកទេសជំងឺកុមារ និងជាអ្នកស្រាវជ្រាវដែលមកពីសាកលវិទ្យាល័យ Linkoping បាននិយាយថា ភាពខុសប្លែកគ្នាខ្ពស់នៃមេរោគនៅក្នុងពោះវៀនអំឡុងពេលមួយខែដំបូងក្រោយនឹងកើតនោះ ហាក់ដូចជារឿងសំខាន់ចំពោះភាពលូតលាស់នៃប្រព័ន្ធភាពស៊ាំ។
វាត្រូវបានគេជឿថា ចំពោះប្រព័ន្ធភាពស៊ាំដើម្បីអោយមុខងារមានប្រសិទ្ធភាពនោះ, វាចាំបាច់ត្រូវការហ្វឹកហាត់ដោយចំនួនដ៏ច្រើននៃមេរោគប្លែកៗពីគ្នា។ អាប្រាហាមសាន់ បានពន្យល់ថា ប្រសិនបើប្រព័ន្ធភាពស៊ាំកុមារមិនត្រូវបានប៉ះពាល់ និងភ្ញោចដោយចំនួនដ៏ច្រើននៃបាក់តេរីផ្សេងៗពីគ្នាទេនោះ, វាអាចមានប្រតិកម្មខ្លាំងទៅនឹងសារធាតុដែលមិនប៉ះពាល់៕