ការដុសសម្អាតធ្មេញ និងប្រើអំបោះសម្អាតធ្មេញគឺជារឿងញឹកញាប់មួយដែលអ្នកធ្វើរាល់ថ្ងៃដើម្បីជួយឲ្យធ្មេញមានសុខភាពល្អ ប៉ុន្តែក៏មានទម្លាប់ជាច្រើនទៀតដែលអ្នកគួរតែចៀសវាងដើម្បីឲ្យធ្មេញកាន់តែមានភាពស្រស់ស្អាត បានយូរ។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗចំពោះរឿងនេះ៖

  • មិនត្រូវខាំក្រចកដៃទេ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ថ្គាម និងខូចធ្មេញអ្នកបាន
  • មិនត្រូវប្រើវិធីដុសធ្មេញខ្លាំងៗពេកឡើយ ព្រោះវាអាចធ្វើឲ្យខូចធ្មេញ និងអញ្ចាញធ្មេញបាន។ ចូរដុសសម្អាតធ្មេញថ្នមៗជាមួយនឹងច្រាស់ដុសធ្មេញដែលទន់ល្អ
  • ចូរចៀសវាងការក្រឺតធ្មេញ ព្រោះវាអាចនាំឲ្យឈឺដល់ធ្មេញថ្គាម និងប្រេះធ្មេញបាន
  • មិនត្រូវប្រើវិធីខាំ ឬទំពារទឹកកកឡើយ ព្រោះវាអាចធ្វើឲ្យបែកធ្មេញបាន
  • ចូរចៀសវាងការញ៉ាំអាហារសម្រន់ណាដែលមានជាតិស្ករច្រើន៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង