អាការៈហត់ អាចជាសញ្ញានៃជំងឺណាមួយ។ អាការៈហត់ អាចស្តែងចេញជាសញ្ញាព្រមាននៃបញ្ហាផ្លូវចិត្ត ដែលអាចអូសទាញអ្នកឲ្យប្រឈមទៅនឹងជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរផងដែរ។ អាការៈហត់ ដែលអ្នកតែងតែកើតមាន គឺបង្កឡើងដោយហេតុផល ២យ៉ាង៖
១.ក្នុងករណីកម្រ៖ ភាពហត់អាចបង្កមកពីស្ថានភាពជំងឺនៃរាងកាយ មួយចំនួន រួមមានជំងឺខ្សោយតម្រងនោម ឬក្រពេញទីរ៉ូអ៊ីត ជំងឺក្រិនថ្លើម ឬរលាកថ្លើម ជំងឺទាក់ទងសរសៃសាច់ដុំ ឬជំងឺបណ្តាលមកពីការចម្លងមេរោគ ដូចជាគ្រុនផ្តាសាយ ជាដើម។ ករណីទាំងនេះ ទាមទារការព្យាបាលពីសំណាក់វេជ្ជបណ្ឌិត ព្រោះការប្រើប្រាស់ថ្នាំដោយខ្លួនឯង មិនត្រូវបានណែនាំនោះទេ។
២.ក្នុងករណីកើតមានញឹកញាប់រហូតដល់ ៩០% ៖ អាការៈហត់ ហាក់លេចឡើងនៅក្នុងស្ថានភាពអាក្រក់ណាមួយ ដែលអ្នកកំពុងតែប្រឈមមុខទៅនឹងបញ្ហាគ្រួសារ អ្នកជិតខាង ឬមិត្តរួមការងារជាដើម។ អាការៈហត់ ក្នុងស្ថានភាពបែបនេះមានលក្ខណៈដូចជា៖
-តែងកើតមានឡើងនៅពេលព្រឹក បង្អាក់អ្នកមិនអាចងើបពីដំណេកបាន
-មិនបានធូរស្រាល ទោះបីជាបានសម្រាកហើយក៏ដោយ
-អាការៈបន្តមានភាពប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ
-ការចងចាំចុះខ្សោយ និងពិបាកក្នុងការទទួលទានអាហារ៕