​សូម​ចាប់ផ្តើម​ជាមួយនឹង​អាហារ​ពេលព្រឹក​ដែល​ល្អៗ ដែល​ទំលាប់​ទាំងនេះ មាន​សារៈ​សំខាន់បំផុត ជាពិសេស​សម្រាប់​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​។ ការបរិភោគ​អាហារ​ពេលព្រឹក​ត្រឹមត្រូវ អាចជួយ​ឲ្យ​អ្នក​សម្រក​ទម្ងន់ និង​អាចជួយ​គ្រប់គ្រង​ជាតិ​ស្ករ​នៅក្នុង​ឈាម និង​អាំង​ស៊ុយ​លីន​។

​ខាងក្រោម​នេះ គឺជា​ជម្រើស​អាហារ​ពេលព្រឹក​ដ៏​ល្អ​បំផុត​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ៖

១.​ស៊ុត​៖ មនុស្ស​ដែលមាន​ជំងឺ​ទឹកនោមផ្អែម គឺមាន​ហានិភ័យ​ខ្ពស់​ចំពោះ​ជំងឺ​បេះដូង​, ដោយយោង​ទៅតាម​ការស្រាវជ្រាវ​បាន​បង្ហាញថា ការទទួល​ទាន​ស៊ុត អាចជួយ​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​បាន​យ៉ាង​ល្អប្រសើរ​ជាង​មុន​។​

២.​អាហារ​ដែល​ធ្វើ​ពី​ស្រូវ​៖ ជា​អាហារ​អាហារ​ពេលព្រឹក​អស្ចារ្យ​បំផុត ម្យ៉ាងវិញទៀត វា​អាចជួយ​កាត់បន្ថយ​អាំង​ស៊ុយ​លីន​នៅក្នុង​ខ្លួន និង​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​បានល្អ​។​

៣.​ផ្លែ​បឺ​រ​៖ វា​មាន​ជាតិ​ខ្លាញ់​ទាប ដែល​មិន​បង្ក​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​។​

៤.​ទឹកដោះគោ​យ៉ា​អួ​៖ ទឹកដោះគោ​យ៉ា​អួ មាន​ប្រូតេអ៊ីន​ច្រើន និង​ជាតិ​ស្ករ​តិចជាង​ទឹកដោះគោ​ធម្មតា ដែលជា​ជម្រើស​ល្អ​សម្រាប់​មនុស្ស​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​។​

៥.​គ្រាប់​ធញ្ញជាតិ​៖ វា​ជួយ​ក្នុងការ​រក្សា​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

៦.​ឈី​ស៖ គឺជា​ជម្រើស​ដ៏​ល្អ​មួយ​ផ្សេងទៀត ហើយ​យើង​ក៏​អាច​ប្រើប្រាស់​ជាមួយ​ទឹកដោះគោ​យ៉ា​អួ ដើម្បី​បង្កើត​អាហារ​ដែលមាន​តុល្យភាព​បន្ថែមទៀត​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង