​អ្នក​ប្រហែលជា​ពុំ​ធ្លាប់​គិតដល់​ទេ​ថា ផ្លែ​ឪឡឹក មិន​ត្រឹម​តែមាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​វិសេសវិសាល​ចំពោះ​សុខភាព ដែល​វា​អាចជួយ​អ្នក​ក្នុងការ​ទប់ស្កាត់​ពី ការកើត​ជំងឺមហារីក​យ៉ាង​មាន​ប្រសិទ្ធភាព​។

​ផ្លែ​ឪឡឹក​ផ្ទុក​ជាតិ​ទឹក​រហូតដល់​ទៅ ៩២​ភាគរយ​។ ប្រសិនបើ​អ្នក​ច្របាច់​កៀប​យក​ទឹក​ពី​ផ្លែ​ឪឡឹក​មួយ​ផ្លែ​នោះ អ្នកនឹង​ទទួលបាន​វីតាមីន​C , វីតាមីន​A និង​ជាតិ​ប៉ូ​តា​ស្យូ​មយ៉ាង​គ្រប់គ្រាន់​។ លើសពីនេះទៅទៀត នៅក្នុង​ផ្លែ​ឪឡឹក មាន​ទាំង​ជាតិ​អាស៊ីត​អាមីន (Acid Amin) ដែល​ជួយ​សម្រួល​ដល់​ការ​បន្ទោរ​បង់​បាន​យ៉ាង​ងាយស្រួល​បំផុត​។​

​អ្នកវិទ្យាសាស្ត្រ បាន​អះអាងថា សារជាតិ​ការ៉ូ​ទីន (Carotenoid) ដែលមាន​នៅក្នុង​ផ្លែ​ឪឡឹក​នោះ ពិតជា​មាន ប្រសិទ្ធភាព ក្នុងការ​ទប់ស្កាត់​ប្រឆាំងនឹង​ជំងឺមហារីក​សុដន់ ព្រមទាំង​បញ្ហា​ជំងឺមហារីក​ទាំងឡាយ នៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារ បាន​យ៉ាង​ល្អ​ថែម​ទៀតផង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង