​ការស្រាវជ្រាវ​ធំ​មួយ​បាន​រកឃើញថា អ្នកជំងឺ​គាំងបេះដូង​ហាក់ដូចជា​ងាយ​ស្លាប់​ប្រសិនបើ​ពួកគេ​បាន​មក​ដល់​មន្ទីរពេទ្យ​នៅពេល​យប់ ឬ​នៅ​ថ្ងៃ​ចុង​សប្តាហ៍​។​

​វេជ្ជបណ្ឌិត ហេន​រី ថី​ង (Henry Ting) ដែល​មកពី Mayo Clinic បាន​វិភាគ​លើ​ការស្រាវជ្រាវ​៤៨ ដែល​រួមមាន​អ្នកជំងឺ​សរុប​ជិត ១,៩​លាន​នាក់​ដើម្បី​វាយតម្លៃ​ពី​របៀប​ដែល​បាន​មក​ដល់​មន្ទីរពេទ្យ​អំឡុង​ពេល​យប់ និង​ចុង​សប្តាហ៍​ដែល​ត្រូវ​បាន​ទាក់ទង​នឹង​ហានិភ័យ​នៃ​ការស្លាប់​របស់​អ្នកជំងឺ​ដែល​គាំងបេះដូង​។​

​អ្នកស្រាវជ្រាវ​បាន​សរុប​ថា អ្នកជំងឺ​គាំងបេះដូង​ដែល​បាន​មក​ដល់​មន្ទីរពេទ្យ​អំឡុង​ពេល​ម៉ោង​មិន​ធ្វើការ មាន​ការកើនឡើង​ហានិភ័យ​នៃ​ការស្លាប់​៥%​នៅក្នុង​មន្ទីរពេទ្យ និង​៣០​ថ្ងៃក្រោយ​ចេញពី​មន្ទីរពេទ្យ​ជាង​អ្នក​ដែល​បាន​មើល​ដល់​មន្ទីរពេទ្យ​អំឡុង​ពេល​ម៉ោង​ទូទៅ​។​

​អ្នកស្រាវជ្រាវ​បាន​និយាយថា ការស្រាវជ្រាវ​ថ្ងៃក្រោយ​ចាំបាច់​ដើម្បី​ពិនិត្យ​លើ​កត្តា​ដែល​បណ្តាល​អោយ​មាន​ភាព​ខុសប្លែក​គ្នា​ចំពោះ​កម្រិត​នៃ​ការថែទាំ​អំឡុង​ពេល​ម៉ោង​ធ្វើការ និង​ម៉ោង​ឈប់សម្រាក ដូច​ជា​ចំនួន​នៃ​បុគ្គលិក និង​កម្រិត​នៃ​អ្នកជំនាញ​។​

​អ្នកជំងឺ​ដែល​បាន​មក​ដល់​មន្ទីរពេទ្យ​អំឡុង​ពេល​ម៉ោង​ឈប់សម្រាក​, ការពន្យារ​នៃ​ការសង្គ្រោះ​ភ្លាមៗ និង​លទ្ធផល​អាក្រក់​បំផុត​ហាក់ដូចជា​មាន​ការកើនឡើង​។​

​គ្រូពេទ្យ​បាន​សរសេរថា មន្ទីរពេទ្យ​ដែល​កំពុងតែ​ស្វែងរក​អោយ​មាន​ភាពប្រសើរឡើង​ដល់​ការថែទាំ​អ្នកជំងឺ​គាំងបេះដូង គួរតែ​គិត​ទៅ​រក​ភាពប្រសើរ​ឡើង​លើ​ការព្យាបាល​អ្នកជំងឺ​នៅ​ម៉ោង​ឈប់សម្រាក​, ជាមួយ​នឹង​គោលដៅ​នៃ​ការផ្តល់​នូវ​គុណភាព​ខ្ពស់​២៤​ម៉ោង​ក្នុង​មួយថ្ងៃ និង​៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង