ជំងឺកូនក្រៅស្បូនកើតឡើងនៅពេលដែលមេជីវិតញីនិងឈ្មោលដែលរលាយចូលគ្នារួចហើយនោះ មានការកាច់សម្បុកនៅក្រៅស្បូន ដែលភាគច្រើនគឺនៅក្នុងបំពង់ដៃស្បូនតែម្តង។ ការលូតលាស់របស់កូននៅក្នុងបំពង់ដៃស្បូនបែបនេះ វានឹងធ្វើឲ្យបំពង់ដៃស្បូនបែក ដែលនាំឲ្យហូរឈាមខ្លាំងរហូតដល់គម្រាមគំហែងដល់អាយុជីវិតបាន ដូច្នេះត្រូវការការព្យាបាលដោយវះកាត់ជាបន្ទាន់។
ពាក់កណ្តាលនៃស្រ្តីដែលកើតជំងឺកូនក្រៅស្បូនគឺមិនដឹងអំពីកត្តាប្រឈមមុខរបស់វាឡើយ ដូច្នេះដើម្បីយល់ដឹងកាន់តែច្បាស់ ខ្ញុំសូមបង្ហាញអំពីកត្តាប្រឈមមុខមួយចំនួនដែលងាយនឹងធ្វើឲ្យស្រ្តីកើតជំងឺកូនក្តៅស្បូនបាន៖
- ធ្លាប់មានជំងឺកូនក្តៅស្បូនពីមុន
- ធ្លាប់វះកាត់នៅក្នុងបំពង់ដៃស្បូន
- ធ្លាប់វះកាត់នៅក្នុងអាងត្រគាក ឬពោះពីមុន
- មានជំងឺឆ្លងតាមការរួមភេទ
- ជំងឺរលាកក្នុងអាងត្រគាក
- ជំងឺ Endometriosis
- ជក់បារី
- អាយុចាប់ពី ៣៥ឆ្នាំឡើងទៅ
- ធ្លាប់មានប្រវត្តិមិនអាចមានកូនបាន
- ប្រើប្រាស់បច្ចេកវិទ្យាជំនួយដល់ការមានផ្ទៃពោះដូចជា ការធ្វើឲ្យមានផ្ទៃពោះតាមបែបសិប្បនិមិត្ត៕