១. អាហារ​ឆ្អិន​ស្រាប់ ឬ​អាហារ​កំប៉ុង​
​ពេល​អ្នក​លើស​សម្ពាធ​ឈាម អ្នក​គួរតែ​តម​របប​អាហារ ដែល​មាន​ផ្ទុក​ជាតិ​សូ​ដ្យូ​ម​ខ្ពស់ ដូចជា អាហារ​កំប៉ុង អាហារ​ចម្អិន​ស្រាប់ និង​អាហារ​លឿនៗ​ជាដើម​។​

២. ជាតិ​អាល់កុល​

​ដាច់ខាត អ្នក​ត្រូវ​ចៀសវាង​អាហារ​បែបនេះ ពីព្រោះ ជាតិ​អាល់កុល​នឹង​រំខាន ឬ​ធ្វើឲ្យ​ខូចខាត ជញ្ជាំង​សរសៃឈាម ដែល​ជា​ហេតុ​ធ្វើឲ្យ​សម្ពាធ​ឈាម កាន់តែ​ឡើង​ខ្ពស់​។​

៣. អំបិល​
អំបិល ជា​សត្រូវ​ទីមួយ នៃ​ជំងឺ​លើស​សម្ពាធ​ឈាម ដូច្នេះ អ្នក​ត្រូវ​កាត់បន្ថយ ឬ​ហាម​ញ៉ាំ​ប្រៃ ពីព្រោះ វា​អាច​ទៅ​បំផ្លាញ​សរសៃឈាម និង​ធ្វើឲ្យ​សម្ពាធ​ឈាម ឡើង​កាន់តែ​ខ្ពស់​។​

៤. សាច់​ក្រហម​
សាច់​ក្រហម អាច​មាន​ជាតិ​ខ្លាញ់ ដែល​វា​នឹង​ទៅ​រំខាន ឬ​រាំងស្ទះ​នៅក្នុង​សរសៃឈាម ហើយ​ធ្វើឲ្យ​ឈាម រត់​មិន​សូវ​ស្រួល​។​

៥. អាហារ​សមុទ្រ​
អាហារ​សមុទ្រ មាន​ជាតិ​សូ​ដ្យូ​ម​ច្រើនណាស់ ដូចជា បង្គា​រ ក្តាម ត្រី និង​អយ​ស្ទ័រស​មុទ្រ​ជាដើម​៕