អ្នកអាចប្រើរូបមន្តខាងក្រោមនេះដើម្បីការពារជំងឺផ្សេងៗដែលអាចកើតមានលើរាងកាយអ្នក។ តើមានជំងឺអ្វីខ្លះទៅ?
- ការពារជំងឺមហារីក ដែលគ្រប់គ្រងមិនឲ្យកោសិកាមហារីកអាចដុះក្នុងរាងកាយអ្នកនោះទេ។
- ការពារជំងឺថ្លើម និងក្រលៀន។
- ការពារជំងឺរបេង បេះដូង និងជំងឺលើសសម្ពាធឈាម។
- ធ្វើឲ្យអ្នកមានកម្លាំងមាំមួន និងធ្វើឲ្យប្រព័ន្ធការពាររាងកាយមានភាពរឹងមាំ។
- ធ្វើឲ្យភ្នែកបាត់នូវភាពនឿយហត់ និងបំបាត់អាការៈស្ងួតភ្នែក។
- ព្យាបាលជំងឺឈឺចង្កេះ ឈឺស្មារ និងជង្គង់។
- ជម្រះជាតិពុលក្នុងខ្លួន ធ្វើឲ្យអ្នកមានសម្រស់ស្អាត។
- ព្យាបាលជំងឺទល់លាមកផងដែរ។
គ្រឿងផ្សំ ៖ ដំឡូងបារាំងចំនួនមួយផ្លែ ការ៉ុតមួយផ្លែ និងផ្លែប៉ោមចំនួនមួយផ្លែ ហើយក្នុងមួយផ្លែៗនោះត្រូវមានទម្ងន់ចំនួនពី១៥០ក្រាម ដល់២០០ក្រាម។
របៀបធ្វើ ៖ ដំបូងអ្នកត្រូវតែយកដំឡូងបារាំងចិតសំបកចេញ ហើយលាងទឹកឲ្យស្អាត។ បន្ទាប់មកយកផ្លែប៉ោម និងការ៉ុតលាងទឹកឲ្យស្អាតដូចគ្នា ដោយមិនចាំបាច់ចិតសំបកចេញនោះទេ។ បន្ទាប់មកទៀតអ្នកអាចយកដំឡូងបារាំង ផ្លែប៉ោម និងការ៉ុតទៅកិនទឹកញ៉ាំ ដោយកិនភ្លាម ហើយញ៉ាំភ្លាម មិនអាចទុកយូរបានទេ។
របៀបញ៉ាំ ៖ អ្នកអាចញ៉ាំនៅរៀងរាល់ព្រឹកមុនពេលញ៉ាំអាហារពេលព្រឹកចំនួនមួយម៉ោង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855