ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចម្លើយនៃសំណួរខាងលើថាតើអាចប៉ះពាល់ដល់ការមានផ្ទៃពោះឬទេ។ តើមានអ្វីខ្លះទៅ?
ជាធម្មតា ពេលដែលនារីរាងធាត់ សុដន់អាចរាងធំ ចំណែកនារីរាងល្អិត សុដន់អាចរាងតូច។ តាមពិតទៅសុដន់តូចនេះអាចមកពីកំណើត ឬក៏អាចបរិភោគអាហារមិនគ្រប់សារធាតុចិញ្ចឹម ទើបធ្វើឲ្យក្លាយជាបែបនេះ។ ប៉ុន្តែមិនប៉ះពាល់ដល់ការបង្កើតកូន និងឲ្យកូនបៅដោះទេ។ ដូចនេះ អ្នកគួរតែហាត់ប្រាណឲ្យបានច្រើន ញ៉ាំអាហារដែលមានផ្ទុកសារធាតុចិញ្ចឹមខ្ពស់ ទើបធ្វើឲ្យសុដន់អ្នកអាចរីកធំបាន៕