ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំថោះ
បុគ្គលដែលកើតក្នុងឆ្នាំថោះ ឲ្យតែផុតខែ១ លាភល្អនឹងចូលមកក្បែរអ្នក ដោយធ្វើឲ្យអ្នកអាចសម្រេចគ្រប់ការងារ។ ជាហេតុដែលធ្វើឲ្យអ្នកមានទ្រព្យទទួលយកមិនចេះអស់នោះទេ។
ឆ្នាំមមែ
មនុស្សដែលកើតក្នុងឆ្នាំមមែ ផុតខែ១នេះ នឹងអាចគេចផុតពីបញ្ហារាប់រយមុខ។ ជាពិសេស ឲ្យតែចាប់ឱកាសបានជាប់ មិនថាលុយធំប៉ុណ្ណាទេ សុទ្ធតែអាចចូលមកក្នុងឃ្លាំងអ្នកទាំងអស់។
ឆ្នាំកុរ
អ្នកដែលកើតក្នុងឆ្នាំកុរ នៅពេលដែលផុតខែ១នេះភ្លាម ឱកាសធំនឹងចូលមករកអ្នកភ្លាម។ ដូចនេះ អ្នកគួរតែចាប់ឲ្យជាប់ កុំឲ្យរបូតចេញពីដៃឲ្យសោះ ទើបមិនធ្វើឲ្យអ្នកបាត់បង់ទ្រព្យធំដែលជិតដល់ដៃ៕