ពាក្យមួយពោលថា៖”ចៅហ្វាយនាយដែលល្អ ទើបវឹកហាត់បានកូនចៅដែលល្អ។” ដូចនេះតើចៅហ្វាយនាយគួរធ្វើដូចម្តេចទើបអាចទទួលបានកូនចៅដែលល្អនោះ?

1. ត្រូវតែតឹងរឹងចំពោះកូនចៅ ព្រោះបើគេដឹងចិត្តអ្នក គេនឹងមិនស្តាប់តាមបង្គាប់អ្នកឡើយ។ គេនឹងអាចជាន់ក្បាលអ្នកនៅថ្ងៃមួយជាមិនខានឡើយ។

2. ត្រូវតែធ្វើយ៉ាងណាឱ្យកូនចៅមានទំនុកចិត្តលើខ្លួនឯង ទើបធ្វើការងារបានល្អ ហើយទទួលបានផលដែលភ្ញាក់ផ្អើរទៀតផង។

3. អ្នកត្រូវតែកំណត់ពេលវេលានៃការប្រគល់ការងារផ្សេងៗឱ្យបានច្បាស់លាស់ ទើបពួកគេមិនអូសបន្លាយការងារពីមួយថ្ងៃទៅមួយថ្ងៃ មិនបញ្ចប់វា។

4. អ្នកត្រូវតែបែងចែកឱ្យដាច់ពីគ្នារវាងពេលលេងសើចនិងពេលធ្វើការងារ។ ពេលខ្លះការតឹងតែងពេកក៏ធ្វើឱ្យបុគ្គលិកអ្នកស្អប់អ្នកដែរ។ ដូចនេះ អ្នកអាចបង្កើនបរិយាកាសដែលធ្វើឲ្យពួកគេមានអារម្មណ៍ស្ងប់ក្នុងការបំពេញការងារ។

5. របៀបដែលទប់ទល់នឹងបុគ្គលិកដែលមិនស្តាប់បង្គាប់គឺមានតែវិធីតែមួយគត់គឺយកភាពទន់មកបង្ក្រាបភាពរឹងទើបបាន បើអ្នករឹងដូចគ្នា គឺមិនអាចដោះស្រាយបញ្ហាបានទេ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង