ឬសដូងបាត គឺជាជំងឺមួយ ដែលបណ្ដាលមកពីការរីកធំប៉ោងខុសពីធម្មតារបស់សរសៃឈាមតូចៗក្នុងឬសដូងបាត ឬបាត។
ជំងឺនេះ មិនមែនជាជំងឺឆ្លងនោះទេ តែវាសម្បូរកើតមានណាស់នៅលើពិភពលោក។ រោគសញ្ញាសំខាន់នៃឬសដូងបាត គឺហូរឈាមតាមរន្ធគូទ ឬទ្វារលាមក។ ម្យ៉ាងវិញទៀត ជំងឺឬសដូងបាត គឺជាជំងឺស្រាល ក៏ប៉ុន្តែបើអ្នកជំងឺចេះតែបណ្ដោយទុកវាដោយមិនព្រមព្យាបាល ឬព្យាបាលជាមួយគ្រូពេទ្យដែលគ្មានជំនាញច្បាស់លាស់ នោះជំងឺអាចនឹងធ្ងន់ធ្ងរឈានដល់ការវះកាត់។
បើអ្នកកើតជំងឺឬសដូងបាត ហើយមិនប្រញាប់ព្យាបាល នោះជំងឺរបស់អ្នកនឹងកាន់តែធ្ងន់ធ្ងរ ហើយវាកាន់តែរីកធំឡើងៗ ជាហេតុធ្វើឱ្យគ្រូពេទ្យពិបាកព្យាបាល ឈានដល់ការវះកាត់ ទើបអាចជាសះស្បើយ ហេតុនេះអ្នកជំងឺនឹងត្រូវចំណាយពេលយូរក្នុងការសម្រាកព្យាបាល និងចំណាយថវិការច្រើនលើការព្យាបាល៕