នៅថ្ងៃអង្គារនេះ ប្រទេសថៃបានកត់ត្រាករណីឆ្លងវីរុសកូរ៉ូណា ថ្មីចំនួន ៩៥៩ ករណី រួមទាំងការឆ្លងចំនួន ៩១៤ នាក់នៅសាមុតសាខន ដែលបានប្រកាសកាលពីល្ងាចថ្ងៃច័ន្ទ នាំឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១៤.៦៤៦ នាក់។ មិនមានសេចក្តីរាយការណ៍ពីការស្លាប់បន្ថែមទៀតទេ។
លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 បាននិយាយថា ចំនួនខ្ពស់នៃករណីថ្មី គឺមកពីការស្វែងរកករណីសកម្មកាន់តែខ្លាំងឡើង នៅក្នុងសហគមន៍ ដែលបានរកឃើញការឆ្លងចំនួន ៨៤៨ ក្នុងរយៈពេល ២៤ ម៉ោង។
ក្នុងចំណោមនោះមាន ៨៤៤ នាក់នៅខេត្តសាមុតសាខន មានពលករចំណាកស្រុកចំនួន ៧៦០ នាក់ និងជនជាតិថៃ ៨៤ នាក់ រួមជាមួយជនជាតិថៃនៅទីក្រុងបាងកក ៤ នាក់។
ករណីថ្មីត្រូវបានបញ្ជាក់នៅមន្ទីរពេទ្យមានចំនួន ៨៩ នាក់ក្នុងនោះ ៧០ នៅសាមុតសាខុន និង ១៧ ករណីនៅបាងកក។
ករណីនាំចូលថ្មីចំនួន ២២ ករណី ត្រូវបានដាក់ដាច់ដោយឡែក គឺមកពីប្រទេសឥណ្ឌូនេស៊ី ចំនួន១, ឥណ្ឌា ២, មីយ៉ាន់ម៉ា ៣, ស៊ូដង់ ២, ប៉ាគីស្ថាន ១, ចក្រភពអង់គ្លេស ៦, នេប៉ាល់ ១, ចិន១, សហរដ្ឋអាមេរិក ៣, ដាណឺម៉ាក ១ និងរុស្ស៊ី ១៕