​ស្ត្រី​ដែល​តូច​ខ្លាំង ឬ​ទម្ងន់​មិន​គ្រប់​នៅពេលដែល​ពួកគេ​កើត អាច​មាន​ឪ​កាស​២​ដង​នឹង​មាន​បញ្ហា​នៃ​ការ​មាន​កូន​ជាង​អ្នក​ដែល​កើត​មក​មាន​ទម្ងន់​ធម្មតា​។​
​ការស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង BMJ Open បាន​មើល​ទៅលើ​ស្ត្រី​ជា​ង​១.២០០​នាក់​ក្នុង​ប្រទេស​ស៊ុយអែត ហើយ​បាន​ស្វែងរក​ការព្យាបាល​ការ​មិន​អាច​មាន​កូន​បាន​ចំពោះ​ដៃគូរ​បុរស​។​


​បញ្ហា​នៃ​ការ​មាន​កូន​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ស្ត្រី ៣៨,៥%​នៃ​ករណី ខណៈពេល​ដែល​ដៃគូរ​បុរស​របស់​ពួកគេ​គឺ​ប្រហែល​២៧%​នៃ​ករណី និង​បញ្ហា​នៃ​អ្នក​ទាំង​ពីរ​តែម្តង​គឺ​តិចជាង​៧%​។ បញ្ហា​នៃ​ការ​មាន​កូន​មិន​ត្រូវ​បាន​ពន្យល់​បាន​នោះ​គឺ​២៨%​នៃ​ករណី​។​


​ក្នុងចំនោម​ស្ត្រី​ដែល​មាន​បញ្ហា​នៃ​ការ​មាន​កូន​, តិចជាង​៤%​កើត​មក​មិន​គ្រប់​ខែ​, ភាគរយ​ស្រដៀង​គ្នា​គឺ​ទម្ងន់​ស្រាល​ពេល​កើត និង​ប្រហែល​៦%​គឺ​ពិតជា​តូច​ខ្លាំង​នៅ​ពេល​កើត​។​


​អ្នកស្រាវជ្រាវ​បាន​សរុប​ថា ស្ត្រី​ដែល​មាន​បញ្ហា​នៃ​ការ​មានកូន គឺ​មាន​ជិត​២,៥​ដង​ហាក់ដូចជា​មាន​ទម្ងន់​ស្រាល​នៅពេល​កើត បើ​ធៀប​ទៅ​នឹង​ស្ត្រី​ដែល​ដៃគូរ​បណ្តាលអោយ​មិន​អាច​មាន​កូន​បាន ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​បុរស ឬ​មិន​ត្រូវបាន​គេ​ដឹង​។​


​ការស្រាវជ្រាវ​គឺ​ជា​ការត្រឹមត្រូវ​ទោះ​ក្រោយពី​អ្នកស្រាវជ្រាវ​បាន​មើល​ពី​កត្តា​ហានិភ័យ​ចំពោះ​ការ​មិន​អាច​មាន​កូន​បាន​ចំពោះ​ស្ត្រី​ដូចជា ការ​លើស​ទម្ងន់​ជាង​ដើម​ក៏​ដោយ​។​


​វេជ្ជបណ្ឌិត ជូ​ស​ហ្វីន វី​ក​ស្ត្រម (Josefin Vikstrom) ដែល​មកពី​សាកលវិទ្យាល័យ Linkoping បាន​និយាយថា ការស្រាវជ្រាវ​ថ្ងៃក្រោយ​គឺ​ចាំបាច់​ដើម្បី​បញ្ជាក់​ពី​ការផ្សារភ្ជាប់​គ្នា​រវាង​ការ​មិន​អាច​មាន​កូន​បាន និង​ទម្ងន់​ស្រាល​ពេល​កើត ឬ​ទំហំ​តូច​ពេល​កើត​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង