​ជំងឺមហារីក​ពោះវៀនធំ និង​រន្ធ​គូថ គឺជា​មូលហេតុ​ទី​២​នៃ​ការស្លាប់​ដោយសារ​ជំងឺ​មហារីក ប៉ុន្តែ​វា​មាន​មធ្យោបាយ​ជាច្រើន​ដើម្បី​បន្ថយ​ហានិភ័យ​របស់​អ្នក​។​

​វេជ្ជបណ្ឌិត អេ​ណេ លីន (Anne Lin) ជា​សាស្ត្រាចារ្យ​រង​ខាង​ផ្នែក​វះកាត់​នៃ​សាកលវិទ្យាល័យ California បាន​និយាយថា ជំងឺមហារីក​ពោះវៀនធំ​-​រន្ធ​គូថ គឺ​អាច​ការពារ​បាន​ជា​មួយ​នឹង​ការតាមដាន និង​រក​រុក​អោយបាន​ទាន់​ពេលវេលា​។​

​ការ​ធ្វើ​តាម​ការណែនាំ​អាច​ជួយ​អ្នក​បន្ថយ​ហានិភ័យ​ក្នុងការិ​វត្ត​ទៅ​ជា​ជំងឺ​មហារីក​ពោះវៀន​ធំ​-​រន្ធ​គូថ​បាន​។​

​ប្រសិនបើ​អ្នក​មាន​កម្រិត​ធម្មតា​នៃ​ហានិភ័យ​, អ្នក​គួរតែ​តាមដាន​ជា​ទៀងទាត់​ចាប់ពី​អាយុ​៥០​ឆ្នាំទៅ​។ ប្រសិនបើ​អ្នក​ជា​អ្នក​មាន​ហានិភ័យ​ខ្ពស់​, ជាមួយ​នឹង​ប្រវត្តិ​គ្រួសារ ឬ​ប្រវត្តិ​ផ្ទាល់​ខ្លួន​មាន​ជំងឺមហារីក​ពោះវៀនធំ​-​រន្ធ​គូថ​, ជំងឺមហារីក​ដទៃទៀត ឬ​ជំងឺ​រលាក​ពោះវៀនធំ​នោះ​, អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​អំពី​ការចាប់ផ្តើម​ការតាមដាន​មុន​អាយុ​៥០​ឆ្នាំ​។​

​ជា​រៀងរាល់ថ្ងៃ​, សូម​ញ៉ាំ​ជាតិ​សរសៃ​ដែល​បាន​ពី​ផ្លែឈើ​, បន្លែ​អោយបាន​២៥ ទៅ​៣០​ក្រាម​។ វា​ក៏​ជា​រឿង​សំខាន់​ផង​ដែរ​ក្នុងកា​រញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​តិច ដោយសារ​តែ​ជំងឺមហារីក​ពោះវៀន​ធំ​-​រន្ធ​គូថ​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​។ អ្នក​ក៏​គួរតែ​បញ្ចូល​អាហារ​ដូចជា ហ្វូ​ឡាត ទៅ​ក្នុង​អាហារ​របស់​អ្នក​ញ៉ាំ​ផងដែរ​។​

​ប្រសិនបើ​អ្នក​ផឹកស្រា​, សូម​ផឹក​វា​ក្នុង​កម្រិត​មធ្យម​។ ប្រសិនបើ​អ្នក​ជក់បារី​, សូម​ឈប់​ជក់​វា​។ ការ​លាយ​បញ្ចូល​គ្នា​នៃ​ការ​ផឹកស្រា និង​ជក់បារី​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ជំងឺ​មហារីក​ពោះវៀន​ធំ​-​រន្ធ​គូថ និង​ជំងឺមហារីក​នៃ​ផ្លូវ​រំលាយ​អាហារ​ដទៃទៀត​។​

​សូម​ធ្វើ​លំ​ហាត់ប្រាណ​អោយបាន​យ៉ាងហោច​ណាស់​២០​នាទី​, ៣ ទៅ​៤​ដង​ក្នុង​មួយ​សប្តាហ៍​។ ការធ្វើ​លំ​ហាត់ប្រាណ​កម្រិត​មធ្យម​ដូចជា ការដើរ​, ការ​ឡើងជណ្តើរ ឬ​ការ​មើលថែ​សួនច្បារ​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀន​ធំ​-​រន្ធ​គូថ​។​

​ទម្ងន់​ត្រឹមត្រូវ​គឺជា​រឿង​សំខាន់​ដោយសារតែ​ការ​ធាត់​អាច​ជម្រុញ​អោយមាន​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​-​រន្ធ​គូថ​។​

​សូម​ប្រាប់​គ្រូពេទ្យ​អំពី​រោគសញ្ញា​ដូចជា ការប្រែប្រួល​ទម្លាប់​នៃ​ការ​ជុះ​លាមក​, ឈាម​នៅ​ក្នុង​លា​ម​, ឈឺ​ពោះ​, ស្រក​ទម្ងន់​ជាដើម​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង