​គិត​ទេ​ថា​អ្នក​ដឹងថា​នរណា​មាន​ជំងឺ​ផ្តាសាយ​? គិត​ម្តង​ទៀតៈ ការស្រាវជ្រាវ​ថ្មី​បាន​រកឃើញថា ៣/៤​នៃ​អ្នក​ដែល​ត្រូវបាន​ឆ្លង​មេរោគ​ផ្តាសាយ​ថ្មីៗ​បានបង្ហាញ​ថា​មិន​មាន​រោគសញ្ញា​នោះទេ​។​

​អ្នកស្រាវជ្រាវ​បាន​វិភាគ​លើ​ការឆ្លង​មេរោគ​ផ្តាសាយ​បក្សី H1N1 នៅ​ចន្លោះ​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០១១​។​

​អ្នកស្រាវជ្រាវ​បាន​និយាយថា សរុបមក​, ប្រហែល​១៨%​នៃ​អ្នក​ដែល​មិន​ទទួល​ការចាក់​វ៉ាក់សាំង​បាន​ក្លាយជា​ឆ្លង​មេរោគ​ផ្តាសាយ ប៉ុន្តែ​មាន​តែ​២៣%​ប៉ុណ្ណោះ​ដែល​បានវិវត្ត​មាន​រោគសញ្ញា​នៃ​ជំងឺ​ផ្តាសាយ​។​

​ការស្រាវជ្រាវ​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង The Lancet Respiratory Medicine​។​

​អ្នកស្រាវជ្រាវ​បាន​បន្ថែមថា លើសពីនេះ​, ប្រហែល​១៧%​នៃ​អ្នក​ដែល​ឆ្លង​បាន​ក្លាយជា​ឈឺ​ធ្ងន់​រហូត​ដល់​ទៅ​ជួប​នឹង​គ្រូពេទ្យ​។ ហើយ​បើ​ធៀប​ទៅនឹង​មេរោគ​ផ្តាសាយ​នៅ​រដូវ​ផ្តាសាយ​, ជំងឺ​ផ្តាសាយ​បក្សី​បណ្តាលអោយមាន​រោគសញ្ញា​តិចជាង​។​

​អ្នកស្រាវជ្រាវ​បាន​និយាយថា ការស្រាវជ្រាវ​បាន​បង្ហាញថា ដោយ​ពឹង​លើ​ទិន្នន័យ​នៃ​ការជួប​គ្រូពេទ្យ​, គ្រូពេទ្យ​បាន​វាយតម្លៃ​លើ​ការ​លាតសន្ធឹង​នៃ​ការឆ្លង​មេរោគ​នោះ​។​

​សរុបមក​, អត្រា​នៃ​ការឆ្លង​សម្រាប់​រដូវ​នៃ​ការឆ្លង​ម​នោះ​គឺ​ជា​មធ្យម​២២​ដង​ខ្ពស់ជាង​អត្រា​ស្តង់ដារ​។​

​គាត់​បាន​បន្តថា មនុស្ស​ជាច្រើន​មិន​ទៅ​ជួប​នឹង​គ្រូពេទ្យ​នោះ​ទេ​នៅពេលដែល​ពួកគេ​មាន​ជំងឺ​ផ្តាសាយ​។ ទោះបីជា​នៅ​ពេល​ដែល​ពួកគេ​បាន​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ពួកគេ​ជារឿយៗ​មិន​ដឹង​ផង​ដែរ​។ ការតាមដាន​ដោយ​ពឹងផ្អែក​លើ​អ្នកជំងឺ​ដែល​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ បាន​វាយតម្លៃ​នៃ​ចំនួន​នៃ​ករណី ដែល​អាច​នាំអោយ​មាន​កា​រ​វាយតម្លៃ​ហួស​នៃ​សមាមាត្រ​នៃ​ករណី​ដែល​បាន​បញ្ចប់​នៅក្នុង​មន្ទីរពេទ្យ ឬ​ស្លាប់​។​

​វេជ្ជបណ្ឌិត ភី​ត​ធឺ​រ វីលៀម (Peter William) ដែល​មកពី​សាកលវិទ្យាល័យ Oxford បាន​និយាយថា សំនួរ​សំខាន់​ដែល​ត្រូវ​ឆ្លើយ​គឺថា​តើ​អ្នក​ដែល​មាន​ជំងឺ​ផ្តាសាយ ប៉ុន្តែ​មាន​រោគសញ្ញា​តិច ឬ​មិន​មាន​សោះ អាច​ងាយ​ចម្លង​មេរោគ​ឬ​យ៉ាងណា​។​

​ទោះបីជា​មាន​ការឆ្លង​មេរោគ​តិច​តួចក្តី​, ប៉ុន្តែ​ចំនួន​ជាច្រើន​នៃ​មនុស្ស​ទាំងនេះ​អាច​ដើរតួ​សំខាន់​ក្នុង​ការចម្លង​មេរោគ​ផ្តាសាយ​៕