ដោយយោងទៅតាមការសិក្សាថ្មីមួយបានរកឃើញថា ក្នុងម្ទេសមានមូលេគុលមួយប្រភេទដែលអាចបន្ថយឥទ្ធិពលជំងឺមហារីកសុដន់បាន ដែលវាធ្លាប់តែជារឿងពិបាកមួយសម្រាប់ព្យាបាល។ ការសិក្សានេះត្រូវបានធ្វើឡើងនៅឯ Bochum សាកលវិទ្យាល័យ Ruhr ប្រទេសអាឡឺម៉ង់ ដែលពួកគេបានធ្វើតេស្តទៅលើសារធាតុហិរក្នុងម្ទេស។
ជំងឺមហារីកសុដន់គឺជាទម្រង់ជំងឺមហារីកដែលកើតមានញឹកញាប់បំផុតលើមនុស្សស្រីទូរទាំងពិភពលោក ដោយមិនប្រកាន់ពូជសាសន៍អ្វីទាំងអស់។
អ្នកស្រាវជ្រាវបានធ្វើតេស្តទៅលើឥទ្ធិពលនៃសារធាតុដ៏សកម្មមួយដែលមានក្នុងម្ទេស នោះគឺ Capsaicin ហើយវាពិតជាមានប្រសិទ្ធភាពទប់ស្កាត់ការលូតលាស់របស់ជំងឺមហារីកសុដន់មែន។ សារធាតុមួយនេះដែរ ក៏ត្រូវបានគេអះអាងថា ជួយជំរុញដល់ការឆាប់ងាប់ និងទប់ស្កាត់ការលូតលាស់របស់កោសិកាមហារីកបានច្រើនប្រភេទដោយរួមទាំង មហារីកនៅលំពែង និងពោះវៀនធំផង៕