ខាងក្រោមនេះ វេបសាយ health.com.khនឹងបង្ហាញអ្នកពីរបៀបបិតម៉ាសដែលអាចបំផ្លាញស្បែកអ្នកបាន។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរប្រើម៉ាសច្រើនក្នុងមួយអាទិត្យឡើយ ព្រោះអាចបំផ្លាញស្បែកអ្នកយ៉ាងងាយ។ ដូចនេះ អ្នកគួរតែប្រើពីរបីដងបានហើយ ទើបអាចជួយការពារស្បែកមុខអ្នកឲ្យស្អាតបាន។
- ក្រោយពេលដែលអ្នកបិតម៉ាសមុខរួច មិនគួរព្រោះតែងងុយគេងខ្លាំងហើយមិនលាងសម្អាតមុខនោះទេ ព្រោះអាចធ្វើឲ្យស្បែកមុខអ្នកកើតមានបញ្ហាបាន។ ដូចនេះ អ្នកគួរតែលាងសម្អាតឲ្យបានស្អាត ទើបអាចជំនួយដល់ស្បែកមុខរបស់អ្នក។
- មុនពេលដែលអ្នកបិតម៉ាសមុខ អ្នកគួរតែសម្អាតមុខឲ្យបានស្អាត ទើបមុខអ្នកអាចស្រូបយកសារធាតុចិញ្ចឹមដែលមានក្នុងម៉ាសនោះបានគ្រប់គ្រាន់។ ប្រសិនជាអ្នកមិនស្អាត ហើយបិតម៉ាស នោះធូលីទាំងឡាយនឹងបាំងមិនឲ្យស្បែកមុខអ្នកអាចទទួលបានសារធាតុពីក្នុងម៉ាសនោះឡើយ។
- អ្នកមិនគួរចេះតែប្រើម៉ាសមុខដែលមានតម្លៃថោកនោះទេ ព្រោះវាអាចបំផ្លាញមុខអ្នកបាន។ ដូចនេះ អ្នកគួរតែជ្រើសរសើម៉ាសឲ្យបានល្អ ទើបអាចជួយធ្វើឲ្យមុខអ្នកស្អាតបាន៕