មិត្តភក្តិគឺជាមនុស្សដែលសំខាន់បំផុតក្នុងជីវិតអ្នក។ គេអាចជួយអ្នកពេលដែលអ្នកជួបនឹងការលំបាក។ គេអាចជួយដោះស្រាយវិបតិ្តផ្លូវចិត្តនៅពេលដែលអ្នកពិបាកចិត្ត។ ម៉្យាងទៀតដើម្បីទទួលបានមិត្តភក្តិម្នាក់គឺចំនាយពេលយូរណាស់ដើម្បីសាងទំនាក់ទំនងនេះ។ ដូចនេះតើគួរធ្វើដូចម្តេចទើបអាចរក្សាមិត្តភាពបានយូរអង្វែងនោះ?
1. ត្រូវធ្វើជាអ្នកស្តាប់ដ៏ល្អម្នាក់ ហើយកុំធ្វើការកាត់ក្តីលើរឿងមិត្តភក្តិអ្នកផ្តេសផ្តាស ជាងនេះទៅទៀតអ្នកមិនត្រូវផ្តល់ដំបូន្មានផ្សេងៗដល់គេឡើយលុះត្រាតែគេសួរ។
2. អ្នកត្រូវតែគោរពពីគំនិតរបស់មិត្តភក្តិអ្នក ទោះបីជាអ្នកមិនយល់ស្របក៏ដោយ។
3. មិនត្រូវទម្លាយអាថ៌កំបាំងរបស់មិត្តភក្តិអ្នកទេ ព្រោះគេត្រូវការសេចក្តីទុកចិត្តពីអ្នក។
4. ត្រូវតែធ្វើជាអ្នកគាំទ្ររបស់មិត្តភក្តិអ្នក ហើយនៅក្បែរគេជានិច្ចដើម្បីផ្តល់ភាពកក់ក្តៅចំពោះគេ៕