ខាងក្រោមនេះ health.com.kh នឹងបង្ហាញអ្នកពីមនុស្សប្រុសដែលនារីគួរតែយកធ្វើស្វាមី ព្រោះអាចទទួលបានលុយធំ។ តើមានអ្វីខ្លះទៅ?
ឆ្នាំថោះ
មនុស្សស្រី គួរតែយកបុរសឆ្នាំនេះ ធ្វើជាស្វាមី ព្រោះគេអាចផ្តល់គ្រប់យ៉ាងដល់អ្នក ដោយទោះបីជាយ៉ាងណាក៏ដោយ ក៏គេខំប្រឹងដើម្បីអ្នកដែរ។ ដូចនេះ អ្នកមិនត្រឹមតែមានលុយចាយក្រោយរៀបការរួចទេ ថែមទាំងអាចទទួលបានសុភមង្គលពិតប្រាកដទៀតផង។
ឆ្នាំមមែ
បុរសឆ្នាំមមែនេះ ជាប្តីដែលមនុស្សស្រីគួរតែរៀបការជាមួយ ព្រោះគេជាបុគ្គលដែលចេះគិតបានល្អិតល្អន់ ថែមទាំងចេះបង្កើតបរិយាកាសរ៉ូមែនទិចទៀតផង។ ជាពិសេស គេជាស្វាមីដែលស្រឡាញ់គ្រួសារខ្លាំងណាស់ ដោយអាចផ្តល់ជីវភាពដ៏ល្អសម្រាប់អ្នកផ្ទះរបស់គេ។
ឆ្នាំមមី
នារីគួរតែរៀបការជាមួយបុរសឆ្នាំនេះ ព្រោះគេជាបុគ្គលដែលចេះគិតគ្រប់យ៉ាងដល់ប្រពន្ធខ្លួន ដោយគេមិនធ្វើឲ្យភរិយារស់នៅក្នុងជីវភាពលំបាកឡើយ។ ជាពិសេស គេចេះមើលថែទាំគ្រួសារបានល្អ ដោយធ្វើឲ្យបរិយាកាសក្នុងគ្រួសារសប្បាយរីករាយជានិច្ច៕