ឈឺក្បាលខ្លាំងផ្នែកខាងឆ្វេង អាចធ្វើឱ្យក្បាលចុះខ្សោយ ទោះជាយ៉ាងណាក្តី វាកម្រក្លាយជាសញ្ញានៃបញ្ហាធ្ងន់ធ្ងរណាស់។ តើការឈឺក្បាលផ្នែកខាងឆ្វេងបណ្តាលមកពីអ្វី? ខាងក្រោមនេះ គឺជាមូលហេតុ៖
-ការដេកមិនគ្រប់គ្រាន់
-អារម្មណ៍ឃ្លានខ្លាំង
-កំពុងស្ថិតក្នុងអារម្មណ៍ស្មុគស្មាញ
-ដោយសារប្រព័ន្ធសរសៃប្រសាទនៅក្នុងក្បាលរកការរំខានពីអ្វីមួយ។
មានវិធីសាស្ដ្រ ជាច្រើនក្នុងការជួយធ្វើឱ្យបាត់ឈឺក្បាលផ្នែកខាងឆ្វេងនេះ ដូចជា ការស្អំទឹកកកនៅលើសៀតផ្កា ឬផ្នែកខាងក្រោយនៃឆ្អឹងក ការធ្វើសរសៃសៀតផ្កា ដែលអាចជួយបន្ថយភាពតានតឹង និងសម្ពាធចេញពីក្បាលបានខ្លះដែរ៕