ក្រោយពេលដែលអ្នកសម្រាលកូនរួច គួរតែញ៉ាំផ្លែឈើទាំងនេះដើម្បីឲ្យសុខភាពអ្នកឆាប់រឹងមាំ សម្រស់ស្អាត ព្រមទាំងមានទឹកដោះឲ្យកូនបៅ។ តើមានអ្វីខ្លះទៅ?

  • អ្នកម្តាយអាចញ៉ាំផ្លែគីវីបាន ព្រោះក្នុងនោះមានផ្ទុកវីតាមីនសេខ្ពស់ ដោយធ្វើឲ្យអ្នកម្តាយងាយស្រួលបត់ជើងតូច ថែមទាំងមានទឹកដោះគ្រប់គ្រាន់ឲ្យកូនបៅ។ ជាពិសេស ក៏អាចបង្កើនប្រព័ន្ធការពាររាងកាយអ្នកម្តាយឲ្យរឹងមាំដែរ។ ប៉ុន្តែមុននឹងពិសារ អ្នកម្តាយគួរតែយកទៅត្រាំក្នុងទឹកក្រៅមួយភ្លេត ទើបអាចបរិភោគបាន ហើយក្នុងមួយថ្ងៃអាចញ៉ាំតែមួយផ្លែទេ។
  • អ្នកម្តាយក៏អាចបរិភោគផ្លែធុរ៉េនផងដែរ ព្រោះផ្លែឈើមួយនេះអាចធ្វើឲ្យឈាមក្នុងរាងកាយអ្នកម្តាយដំណើរការបានល្អ។ ប៉ុន្តែមិនគួរពិសារច្រើនឡើយ ព្រោះអាចធ្វើឲ្យក្តៅក្នុងបាន។
  • អ្នកម្តាយអាចញ៉ាំផ្លែប៉ោមបាន ព្រោះផ្លែប៉ោមមានសារធាតុសរសៃ ដោយជួយឲ្យពោះវៀន និងក្រពោះអ្នកម្តាយដំណើរការបានល្អ ដោយអាចបំបាត់អាការៈទល់លាមកបាន។ ជាពិសេស អាចទប់ស្កាត់មហារីក ព្រមទាំងជួយបង្កើនការចងចាំរបស់អ្នកម្តាយបានផងដែរ។
  • អ្នកម្តាយគួរតែបរិភោគផ្លែល្ហុង ព្រោះសារធាតុដែលមានក្នុងនោះអាចជួយបញ្ចុះសម្ពាធឈាម បញ្ចេញសារធាតុពុល បំបាត់អាការៈហើម ជួយបញ្ចុះទម្ងន់ ថែមទាំងជួយឲ្យមានទឹកដោះច្រើនដើម្បីបំបៅកូន៕