ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ក្មេងប្រុសជំទង់ដែលបានចាប់ផ្តើមជក់បារីថ្មីៗ ងាយនឹងផ្តាច់បារីជាងក្មេងស្រីជំទង់។ ទាំងក្មេងប្រុស និងក្មេងស្រី ដែលខ្លាចទៅនឹងស្លាកសញ្ញានៃបារី ឬការផ្សាយពាណិជ្ជកម្មនានា ហាក់ដូចជាងាយនឹងផ្តាច់បារីផងដែរ។
ការស្រាវជ្រាវបានមើលទៅលើក្មេងប្រុស និងក្មេងស្រី៦២០នាក់ ដែលមានអាយុពី១២ឆ្នាំ ទៅ១៣ឆ្នាំ ដែលបានចាប់ផ្តើមជក់បារី។ ជាង៤០%នៃក្មេងទាំងនោះបាននិយាយថា ឪពុកម្តាយរបស់ពួកគេបានជក់បារី, ជិត៩០%មានមិត្តភិក្តដែលជក់បារី និងប្រហែល៨០%បាននិយាយថា ជារឿយៗពួកគេបានឃើញគ្រូ ឬបុគ្គលិកនៅសាលារៀនជក់បារី។
អ្នកស្រាវជ្រាវបានរកឃើញថា ការតាមដានអស់រយៈពេលជាង៥ឆ្នាំ, ៤០%នៃក្មេងជំទង់បានផ្តាច់បារី។ ក្មេងប្រុស៨០%ហាក់ដូចជាងាយផ្តាច់បារីជាងក្មេងស្រី ហើយក្មេងជំទង់ធំៗគឺមាន៣០%ហាក់ដូចជាងាយផ្តាច់បារីជាងក្មេងជំទង់តូចៗ។
មនុស្សវ័យជំទង់ដែលបាននិយាយថា ស្លាកសញ្ញានៃបារីធ្វើអោយពួកគេខ្លាចនោះ គឺមាន៤៤%ហាក់ដូចជាងាយផ្តាច់បារី ហើយអ្នកដែលមើលការផ្សាយពាណិជ្ជកម្ម គឺមាន៤០%ហាក់ដូចជាងាយផ្តាច់បារី, នេះដោយយោងតាមការចេញផ្សាយនៅក្នុងកាសែត Cancer Epidemiology, Biomarkers & Prevention។
អ្នកស្រាវជ្រាវបានសម្គាល់ឃើញថា កត្តាដែលបានបន្ថយនោះគឺ មនុស្សវ័យជំទង់នឹងផ្តាច់បារីនោះ រួមមាន ស្ត្រេសនៃគ្រួសារ, ការបារម្ភពីទម្ងន់, ការលើសទម្ងន់, ការប្រើថ្នាំមិនស្របច្បា់ និងការឃ្លានបារី។
ជីនីហ្វ័រ អូលូលីន (Jennifer O’Loughlin) បាននិយាយថា សរុបមក, លទ្ធផលទាំងនោះគាំទ្រថា ទម្លាប់គ្រួសារដែលផ្តល់នូវសុខភាពល្អដែលរួមមាន ការមិនជក់បារីជាដើមនោះ នឹងជួយផ្តល់អោយអ្នកជក់បារីបញ្ឈប់ការជក់បារីរបស់ពួកគេ។
ឪពុកម្តាយដែលជក់បារី គួរតែយល់ពីឥទ្ធិពលនៃការជក់បារីរបស់ពួកគេទៅលើកូន ហើយគ្រួសារគួរតែសហការណ៍ជាមួយគ្នាដើម្បីកំណត់ និងបន្ថយប្រភពនៃស្ត្រេសនៃគ្រួសារនោះ។ គាត់បានផ្តល់ជាដំបូន្មានថា ឪពុកម្តាយគួរតែនាំកូនទៅធ្វើលំហាត់ប្រាណ និងធ្វើសកម្មភាពនានាដទៃទៀតដែលជួយអោយមានសុខភាពល្អ។
O’Loughlin បានសម្គាល់ឃើញថា យើងគួរតែយល់អោយបានច្បាស់ពីកត្តាដែលជម្រុញអោយបញ្ឈប់ការជក់បារីចំពោះក្មេងស្រីបើធៀបទៅនឹងក្មេងប្រុស ដូចនេះយើងអាចធ្វើអន្តរាគមន៍បាន៕
ពត៌មានប្រចាំថ្ងៃ ក្មេងប្រុសជំ...
ក្មេងប្រុសជំទង់ងាយផ្តាច់បារីជាងក្មេងស្រី
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855