ការរួមភេទគឺជាមូលហេតុដ៏ចំបងមួយដែលនាំឲ្យអ្នកមានផ្ទៃពោះ និងចាញ់កូន ហើយវាក៏អាចជាអ្វីដែលជួយឲ្យអាការៈនេះធូរស្រាលវិញដែរ។ អ្នកជំនាញខាងចិត្តសាស្ត្រ Gordon Gallup និយាយថា នៅពេលយើងនិយាយដល់ការចាញ់កូន ការលេបទឹកកាម ជាពិសេសទឹកកាមដែលជោគជាំ អាចជួយឲ្យស្ត្រីដែលមានផ្ទៃពោះ និងចាញ់កូនបែបនេះមានភាពស៊ាំនឹងអ្វីដែលកើតឡើងរួចហើយក្នុងរាងកាយរបស់នាង។
លោក Gallup ដែលបានធ្វើបទបង្ហាញរបស់គាត់អំពីអ្វីដែលគាត់បានស្រាវជ្រាវនៅឯ Northeastern Evolutionary Psychology Society កាលពិឆ្នាំ ២០១២ បានស្នើរឲ្យស្ត្រីកុំលេបទឹកកាមរបស់ប្តីខ្លួន ព្រោះវាអាចនឹងបង្កជាការឆ្លងរោគ និងប្រតិកម្មជាមួយវារហូតដល់ក្អួតបាន។ ទោះបីជាយ៉ាងនេះក្តី ស្ត្រីនឹងមានភាពស៊ាំទៅនឹងទឹកកាមរបស់ប្តីខ្លួនតាមរយៈការលេបវា និងអាចបំបាត់ភាពចាញ់កូនបានទៀតក្នុងករណីដែលមានផលវិបាកមួយនេះលើកូនទីពីរ។ វិធីព្យាបាលមួយនេះមានបំណងចង់បញ្ជាក់ថា ការរួមភេទតាមមាត់ប្រហែលជាអាចព្យាបាលរោគសញ្ញាចាញ់កូនដែលកំពុងតែកើតឡើងខ្លាំងក្លាលើស្ត្រីមានផ្ទៃពោះ៕