ទឹកភ្លោះ គឺជាទឹកមួយប្រភេទដែលថ្លា និងមានពណ៌លឿងបន្តិចដែលកើតឡើងសម្រាប់ផ្ទុកទារកក្នុងពេលស្ត្រីមានផ្ទៃពោះ។ ជាធម្មតាវានឹងកើតមាននៅក្នុង១២ថ្ងៃដំបូងនៃការមានផ្ទៃពោះ។ ជញ្ជាំងថង់ទឹកភ្លោះត្រូវបានបង្កើតឡើងដោយស្រទាប់ចំនួនពីរជាន់គឺ Chorion និង Amnion សម្រាប់ធានាក្នុងការជួយឲ្យទារករស់នៅក្នុងថង់ទឹកភ្លោះមានសុវត្ថិភាព។
ជាធម្មតា ទឹកភ្លោះត្រូវបានផ្សំឡើងដោយទឹកជាមួយនឹងអេឡិចត្រូលីត្រ ប៉ុន្តែដល់សប្តាហ៍ទី ១២ ទៅទី១៤នៃការមានផ្ទៃពោះ វានឹងបន្ថែមនូវសារធាតុជាច្រើនទៀតដូចជា កាបូអ៊ីដ្រាត ប្រូតេអ៊ីន ខ្លាញ់ ផូស្វ័រលីពីត និងអ៊ុយរ៉េសម្រាប់ជួយដល់ការលូតលាស់របស់ទារក។
ទឹកភ្លោះមានតួនាទីសំខាន់ៗដូចជា៖
- ការពារទារកពីសម្ពាធខាងក្រៅ
- ជាតិទឹករបស់ទឹកភ្លោះនឹងជួយរក្សាភាពកកក្តៅ និងសម្រួលដល់សីតុណ្ហភាពរបស់ទារក
- ទឹកភ្លោះមានអង់ទីគ័រសម្រាប់គ្រប់គ្រងការបង្ករោគលើទារក
- ទារកក្នុងផ្ទៃអាចប្រើប្រាស់ទឹកភ្លោះសម្រាប់រៀនដកដង្ហើម និងលេបអាហារ
- នៅពេលទារកអណ្តែតក្នុងទឹកភ្លោះ គេនឹងអាចធ្វើចលនាបានយ៉ាងសេរី ដើម្បីឲ្យឆ្អឹង និងសាច់ដុំលូតលាស់បានគ្រប់គ្រាន់
- ទឹកភ្លោះនឹងបង្ការកុំឲ្យរាងកាយដូចជា ម្រាមដៃ និងម្រាមជើងលូតលាស់ស្អិតជាប់គ្នា៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855