Join with Health.com.kh on Telegram

​ជាមួយនឹង​អត្ថប្រយោជន៍​នៃ​វិទ្យាសាស្ត្រ និង​ថ្នាំពេទ្យ​ត្រូវបាន​គេ​ផ្តល់​ឲ្យ​ជា​ច្រើន​ជា​ពិសេស​អាច​ពង្រឹង​ដល់​លទ្ធភាព​នៃ​ការ​មាន​ផ្ទៃពោះ​ថែមទៀត​ផង តែ​វា​ទំនងជា​អាច​ធ្វើឲ្យ​មើលរំលង​នូវ​ការជ្រើសរើ​សជីវ​ជាតិ​ដែល​ត្រឹមត្រូវ​សម្រាប់​សុខភាព និង​ការ​មាន​ផ្ទៃពោះ​តាម​បែប​ធម្មជាតិ​បាន​។ ដូច្នេះហើយ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​នូវ​អាហារ​មួយ​ចំនួន​ដែល​ត្រូវបាន​គេ​រកឃើញ​ថា មាន​ទំនាក់ទំនង​នឹង​អត្រា​នៃ​ការ​មាន​ផ្ទៃពោះ​កាន់តែ​ខ្ពស់​កាលណា​ទទួលទាន​វា​កាន់តែច្រើន​។​

ការ៉េម​
តាមពិត​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​អាចមាន​ឥទ្ធិពល​ផ្ទុយទៅវិញ​ទេ​។ ប៉ុន្តែ​ការសិក្សា​មួយ​បាន​បង្ហាញថា ស្ត្រី​ដែល​ញ៉ាំ​អាហារ​ធ្វើ​ពី​ទឹកដោះគោ​ដែលមាន​ជាតិ​ខ្លាញ់​ច្រើន​ឃើញថា​កាត់បន្ថយ​ភាព​មិន​មាន​កូន​ច្រើន​ជាង​អ្នក​ដែល​ញ៉ាំ​ម្តង​ក្នុង​មួយ​សប្តាហ៍​បាន ២៥​ភាគរយ​ឯណោះ​។ ដូច្នេះ​នៅ​ពេល​អ្នក​កំពុង​តែ​ព្យាយាម​មាន​ផ្ទៃពោះ យក​ល្អ​គួរតែ​ញ៉ាំ​ការ៉េម​ណា​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​វិញ​ទើប​ល្អ​។

សាច់​ស្តេក​
នៅ​ពេល​អ្នក​ព្យាយាម​ចង់​មាន​ផ្ទៃពោះ យក​ល្អ​គួរតែ​គិត​ទុក​មុន​អំពី​ការ​ញ៉ាំ​សាច់ស្តេ​ក​ទៅ​។ អាហារ​ស​ម្ប​រូជាតិ​ដែក​មានដូចជា សាច់​ស្តេក ពពួកសត្វ​មាន​សម្បក និង​សាច់​គ្រឿងក្នុង ដែល​វា​សុទ្ធសឹងតែ​មាន​ឥទ្ធិពល​វិជ្ជមាន​ចំពោះ​ភាព​មានកូន​ទំ​ង​អស់​។ ការសិក្សា​បង្ហាញថា ស្ត្រី​ដែល​ញ៉ាំ​ថ្នាំ​បំប៉ន​ជាតិ​ដែក​ច្រើនជាង ៤១​មី​លី​ក្រាម​អាច​បន្ថយ​ការ​ប្រឈម​នឹង​ភាព​មិន​អាច​មាន​កូន​បាន​រហូត​ដល់ ៦២​ភាគរយ​។

ផ្លែ​បឺរី​
ដើម្បី​អាច​មាន​កូន​បាន យក​ល្អ​គួរតែ​យកចិត្តទុកដាក់​ទៅលើ​សុខភាព​សរីរាង្គ​បន្ត​ពូជ និង​មេ​ជីវិត​ញី​ផង​។ ជា​រៀងរាល់ថ្ងៃ រាងកាយ​រង​ការវាយប្រហារ​ដោយ​រ៉ាឌីកាល​សេរី ដូច្នេះ​ដើម្បី​ការពារ គួរតែ​ញ៉ាំ​អាហារ​សម្បូរ​អង់​ទី​អុក​ស៊ីដង់ និង​បន្លែ​ពណ៌​បៃតងចាស់​ឲ្យបាន​ច្រើន ហើយ​ក្នុងនោះ​ផ្លែ​បឺ​រីក៏​រួម​ចំណែកដ៏​ធំ​មួយ​ដែរ​។

ទឹក​
ទឹក​ប្រហែលជា​មិនមែន​ជា​អាហារ​ពិតប្រាកដ​ថា តែ​ការ​ញ៉ាំ​ទឹក​អាច​ផ្តល់​នូវ​រឿង​ប្លែក​មួយ​នៅពេល​និយាយ​ដល់​ការ​មាន​ផ្ទៃពោះ​។ ទឹក​គឺជា​សមាសធាតុ​ដ៏​សំខាន់​សម្រាប់​ការផលិត​ទឹករំអិល​នៅ​មាត់ស្បូន​ដើម្បី​ជំរុញ​ដល់​មេ​ជីវិត​ឈ្មោល​ចូលទៅ​ជួប​មេ​ជីវិត​ញី​ដើម្បី​បង្ក​កំណើត​បាន​។

ត្រី​សាល​ម៉ុង​
ត្រី​ប្រភេទ​នេះ​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេហ្គា​បី ហើយ​វា​ត្រូវបាន​គេ​រកឃើញ​ទៀតថា ជួយ​បង្កើន​លំហូរ​ឈាម​ចូលទៅ​សរីរាង្គ​បន្ត​ពូជ ជំរុញ​ដល់​ការ​ជ្រុះ​អូ​វ៉ុល បង្កើន​ចំនួន​ទឹករំអិល​នៅ​មាត់ស្បូន និង​ជួយ​សម្រួល​ដល់​អ័រម៉ូន ដែល​វា​សុទ្ធសឹងតែ​ជួយ​ដល់​ស្ត្រី​ឲ្យមាន​លទ្ធភាព​មាន​កូន​ខ្លាំង​បំផុត​៕