តើអ្នកអាចបន្តោយឱ្យស្បែកអ្នកខូចបានទេនៅពេលដែលអ្នកមានផ្ទៃពោះ? យើងខ្ញុំជឿជាក់ថាអ្នកពិតជាស្រលាញ់ស្បែកអ្នកណាស់ ហើយអ្នកនឹងមិនបន្តោយឱ្យស្បែកអ្នកខូចងាយៗឡើយ។ ដូចនេះតើមានវិធីអ្វីខ្លះដើម្បីថែរក្សាស្បែកអ្នកបាននោះ?

1. ចំពោះអ្នកដែលមានស្បែកខ្លាញ់ អ្នកត្រូវតែលុបមុខឱ្យបានច្រើនដង។ម៉្យាងទៀតអ្នកត្រូវតែបរិភោគអាហារដែលមានសារធាតុប្រូតេអ៊ីន និងវិតាមីនA B B2 និងC រួមទាំងបន្លែនិងផ្លែឈើឱ្យបានច្រើន។

2. បើស្បែកអ្នកស្ងួត អ្នកអាចជ្រើសរើសសាប៊ូកូនក្មេងមកលុបមុខបាន។ ជាងនេះទៅទៀតអ្នកត្រូវបរិភោគអាហារដែលមានជាតិម៉ាញេស្យូមនិងកាល់ស្យូមឱ្យបានច្រើនដូចជាត្រី ពងមាន់ ព្រមទាំងត្រូវបន្ថែមអាហារដែលមានវិតាមីនដូចជាបន្លែព៌ណបៃតង ផ្លែឈើ ឬទឹកដោះគោជាដើម។

3. មាននារីខ្លះនៅពេលដែលមានផ្ទៃពោះ តែងតែកើតស្នាមអ៊ុចខ្មៅនៅលើមុខឬខ្លួន។វិធីព្យាបាលគឺអ្នកត្រូវតែគេងឱ្យគ្រប់ ត្រូវបរិភោគអាហារដែលមានវិតាមីនCនិងប្រូតេអ៊ីនឱ្យបានច្រើន ព្រោះវាអាចជាជំនួយសម្រាប់ស្បែកអ្នក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង