នៅពេលដែលអ្នកមានផ្ទៃពោះ ប្រសិនជាអ្នកធ្វើមុខម្ហូបមួយប្រភេទនេះមកញ៉ាំបាន នោះអ្នកនឹងមានកម្លាំង។ ម្យ៉ាងទៀតវាក៏អាចជួយកូនក្នុងពោះឲ្យលូតលាស់ល្អដែរ។ តើមានគ្រឿងផ្សំ និងរបៀបចម្អិនបែបណាខ្លះទៅ?
គ្រឿងផ្សំ ៖ មាន់ចំនួនកន្លះ ខ្ញីចំនួន២បន្ទះ អំបិលចំនួនមួយស្លាបព្រាកាហ្វេ ខ្លាញ់ចំនួនមួយស្លាបព្រាកន្លះ ស្លឹកខ្ទឹមចំនួនមួយបាច់តូច។
.jpg)
របៀបចម្អិន ៖
1. ដំបូងអ្នកត្រូវលាងមាន់ឲ្យស្អាត ហើយប្រលាក់ជាមួយអំបិល។
.jpg)
2. បន្ទាប់មកអ្នកអាចកាត់ស្លឹកខ្ទឹមមួយចំនួនជាកង់ៗ ហើយខ្ញីចិតជាបន្ទះ។
.jpg)
3. បន្ទាប់មកទៀតអ្នកអាចដាក់មាន់លើស្លឹកខ្ទឹម និងខ្ញីនោះ។
.jpg)
4. ក្រោយពេលដែលរៀបចំរួច អ្នកអាចយកមាន់នេះទៅចំហុយឲ្យឆ្អិន។
.jpg)
5. ក្រោយពេលដែលឆ្អិនរួច អ្នកអាចកាត់សាច់មាន់នោះជាដុំៗ។
.jpg)
6. បន្ទាប់មកអ្នកអាចដាក់ខ្លាញ់ក្នុងខ្ទះ រួចដាក់គល់ខ្ទឹមចូលទៅលីងឲ្យឈ្ងុយដោយប្រើភ្លើងធំ នៅពេលដែលខ្លាញ់នោះរាងចេញពពុះ អ្នកអាចបន្ថយភ្លើងតូច រួចដាក់ស្លឹកខ្ទឹមដែលហាន់តូចៗ និងអំបិលចូលទៅលីងជាមួយគ្នា។ ក្រោយពេលដែលស្លឹកខ្ទឹមរាងប្រែពណ៌ អ្នកអាចចាក់ទឹកមាន់ដែលសល់ពីចំហុយចូល រួចកូរឲ្យសព្វលើកឡើង។
7. ចុងក្រោយយកមកស្រោចលើមាន់ដែលចិតរួចនោះជាការស្រេច៕