តើអ្នកធ្លាប់បានសួរខ្លួនឯងទេថាហេតុអ្វីបានជាប្តីទៅរកស្រីថ្មី? តើនេះមកពីកំហុសយើង ឬក៏ជាកំហុសគេដោយគេត្រូវការតែនារីដែលស្អាត? តើប្តីមានប្រពន្ធចុង មានវិធីអ្វីខ្លះដែលជួយឱ្យអ្នកអាចយកចិត្តប្តីមកវិញ?
1. អ្នកអាចរៀនសូត្រពីប្រពន្ធចុង តែត្រូវមានព្រំដែន មិនត្រូវបោះបង់ចោលភាពដើមរបស់អ្នកទេ ប៉ុន្តែអ្នកអាចកែអត្តចរិតដែលមិនល្អចោល ទើបអាចនាំចិត្តស្វាមីអ្នកមកវិញ។
2. អ្នកអាចផ្ញើសារឱ្យប្តីអ្នកនៅពេលដែលគេនៅជាមួយប្រពន្ធចុង។ បើគេលួចមើលសារអ្នកដោយសំងាត់ នោះគេនឹងអាចឈ្លោះគ្នាជាមួយប្រពន្ធចុងបាន។ នេះជាវិធីដែលល្អក្នុងការចាត់ការ។
3. អ្នកត្រូវតែចងចាំថា ការអត់ធ្មត់តែងតែប្តូរមកនូវជ័យជំនះ។ ដូចនេះមិនត្រូវព្រោះតែកំហឹងហើយធ្វើរឿងដែលប៉ះពាល់ដល់អាពាហ៍ពីពាហ៍អ្នកទេ។
4. អ្នកត្រូវតែគ្រប់គ្រងថវិការឱ្យជាប់ ព្រោះវាជាវិធីដែលធ្វើឱ្យប្តីអ្នកមិនមានលុយទៅរកប្រពន្ធចុងបាន។ ដូចនេះ ប្រពន្ធចុងនោះ នឹងមិនរស់នៅជាមួយប្តីអ្នកទៀតទេ ព្រោះគេគ្មានលុយចាយ។
5. អ្នកត្រូវតែមានអាក្បកិរិយាទន់ភ្លន់ចំពោះប្តី ព្រោះភាពទន់តែងតែឈ្នះភាពរឹង។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងឡាយខាងលើនេះ ដើម្បីអាចរក្សាគ្រួសារអ្នកបានល្អ និងអាចរស់នៅបានយ៉ាងមានសុភមង្គល៕